ងាយ​ៗ រៀន​ធ្វើ​បាយ​កូរ៉េ​ Bibimbap

  • 2016-03-17 22:34:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bibimbap ​​(​ប្រភេទ​​​​​​​​បាយ​ច្របល់​លាយ​បន្លែ​​​​សាច់​និង​ទឹក​ជ្រលក់)​​ ​​ជា​អាហារ​ពេញ​និយម​មួយ​​របស់​ប្រជាជន​​កូរ៉េ​​​​​​​តែង​ធ្វើ​ញ៉ាំ​​ ជា​ពិសេស​​នៅ​តាម​បណ្ដា​ហាង​អាហារ​បែប​កូរ៉េ​​តែង​មាន​​វា​នៅ​ក្នុង​បញ្ជី​មុខ​ម្ហូប។ ជា​មួយ​​​​បាយ​​​​​ក្ដៅ​ៗ និង​គ្រឿង​ផ្សំ​ងាយ​ស្រួល​រក​ និង​ចំណាយ​ពេល​តិច​ក្នុង​ការ​ធ្វើ​ អ្នក​អាច​​​ធ្វើ​វា​​​ញ៉ាំ​​បាន​តាម​វិធី​ខាង​ក្រោម៖

 

*​​​​​​​គ្រឿង​ផ្សំ​សាច់​និង​បន្លែ - សាច់​គោ​ចិញ្ច្រាំ ១០០​ក្រាម - ទឹក​ស៊ីអ៊ីវ ១​ស្លាប​ព្រា​បាយ - ប្រេង​ល្ង ១​ស្លាប​ព្រា​បាយ - ស្ករ​ស (ឬ​ស្ករ​ត្នោត) ១​ស្លាប​ព្រា​បាយ - ខ្ទឹម​ចិញ្ច្រាំ​ ១ភាគ​៤ ស្លាប​ព្រា​បាយ - ស្ពៃអេពីណារ (អ្នកអាចប្រើស្ពៃផ្សេងៗជំនួសដូចជាស្ពៃតឿ ចំហុយ​ឲ្យ​ឆ្អិន​រួច​​លាយ​ទឹក​ប្រេង​ល្ង អំបិល និង​​គ្រាប់​ល្ង​បន្តិច) ២៥០​ក្រាម - សណ្ដែក​បណ្ដុះ (ស្រុះ​រួច) ៣៥០​ក្រាម - ផ្សិត​​ (អ្នកអាចរើសបន្លែផ្សិតតាមដែលអ្នកចូលចិត្ត) ១០០​ក្រាម - ការ៉ុត ១២០​ក្រាម - សារាយ​​​​ក្រៀម (បើ​មាន)​ - អំបិល​ កន្លះ​ស្លាប​ព្រា​បាយ (ប្រើ​សម្រាប់​ប្រឡាក់​​ផ្សិត​និង​ការ៉ុត) ​​​- ស៊ុត ១​គ្រាប់ - ប្រេង​ឆា

 

*​​​​​​​​គ្រឿង​ផ្សំ​សម្រាប់​ធ្វើ​​ទឹក​ជ្រលក់៖

  • ប្រេង​ល្ង ១​ស្លាប​ព្រា​បាយ
  • ស្ករ​ស (ឬ​ស្ករ​ត្នោត)​ ១​ស្លាប​ព្រា​បាយ
  • ទឹក​ មួយ​ស្លាប​ព្រា​បាយ
  • គ្រាប់​​ល្ង ១​ស្លាប​ព្រា​បាយ
  • ទឹក​ខ្មេះ​ ១​ស្លាប​ព្រា​បាយ
  • ខ្ទឹម​ស​ចិញ្ច្រាំ ១​ស្លាប​ព្រា​បាយ
  • ទឹក​ម្ទេស​ខាប់​កូរ៉េ (អាច​រក​ទិញ​បាន​នៅ​ផ្សារ​ទំនើប)

វិធី​ធ្វើ​ទឹក​ជ្រលក់៖ យក​ទឹក​​​ម្ទេស​ខាប់​កូរ៉េ លាយ​ប្រេង​ល្ង ស្ករ​ត្នោត ទឹក គ្រាប់​ល្ង ទឹក​ខ្មេះ ខ្ទឹម​ចិញ្ច្រាំ​ កូរ​លាយ​ចូល​គ្នា​ឲ្យ​​សព្វ។ Bibimbap៖

  • យក​សាច់​គោ​ចិញ្ច្រាំ​​​ប្រឡាក់​​លាយ​​ទឹក​ស៊ីអ៊ីវ​​ ប្រេង​ល្ង​ ​ស្ករ​ត្នោត​​ និង​ខ្ទឹម​ចិញ្ច្រាំ​ចូល​គ្នា​ ទុក​​ដោយ​ឡែក។
  • ហាន់​ការ៉ុត និង​ផ្សិត រួច​ដាក់​ឆា​​​ត្រឡប់​ប្រេង​ឆា ផ្សេង​គ្នា​ទុក​ដោយ​ឡែក​។ ​ឆា​សាច់​គោ​ចិញ្ច្រាំ​ប្រឡាក់​រួច ចៀន​ស៊ុត​​​ឲ្យ​ឆ្អិន។ ​- យក​បាយ​មក រួច​ដាក់​​ បន្លែ​ផ្សិត​ឆា​រួច​ ការ៉ុត ស្ពៃ​​តឿ សណ្ដែក​បណ្ដុះ សារាយ សាច់​​គោ​ ទឹក​ជ្រលក់ និង​ស៊ុត​ចៀន លាយ​ចូល​គ្នា​​នោះ​អ្នក​​នឹង​បាន​ Bibimbap មួយ​ចាន​។ ទស្សនាវីដេអូខាងក្រោម៖

 

 

ចុចអាន៖ របៀប​​ធ្វើ​​​គាវ​ អាហារ​ពិសេស​នាំ​លាភ​សម្រាប់​ចូលឆ្នាំ​ចិន ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ My Korean Kitchen

អត្ថបទពេញនិយម