របៀបធ្វើគាវ អាហារពិសេសនាំលាភសម្រាប់ចូលឆ្នាំចិន
- 2016-02-04 23:39:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបធ្វើគាវ អាហារពិសេសនាំលាភសម្រាប់ចូលឆ្នាំចិន
ចន្លោះមិនឃើញ
គាវជាមុខម្ហូបមានប្រភពមកពីប្រទេសចិន ជានំម្សៅស្នូលសាច់ជ្រូកគ្រឿង ដែលជនជាតិចិន និងអ្នកជាប់សែស្រឡាយចិន តែងធ្វើបរិភោគ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ នំគាវ ក្នុងជំនឿប្រជាជនចិនជឿថា ជាដុំប្រាក់ចិន ដែលជាហេតុនាំលាភសំណាង លុយកាក់ចូលក្នុងគ្រួសាររបស់ពួកគេ។ យ៉ាងណាមិញសម្រាប់ថ្ងៃនេះ អ្នកអាចយល់ដឹងពីរបៀបធ្វើនំគាវ បានតាមវិធីដូចខាងក្រោម៖
គ្រឿងផ្សំ (សម្រាប់បន្ទះនំគាវ)៖
គ្រឿងផ្សំ (សម្រាប់ធ្វើស្នូល)៖
- សាច់ជ្រូក (ផ្នែកស្មា)
គ្រឿងផ្សំ (សម្រាប់ទឹកជ្រលក់)៖
វិធីធ្វើ៖
លាយគ្រឿងផ្សំសម្រាប់ធ្វើបន្ទះនំគាវ ចូលគ្នា ប្រើចង្កឹះច្របល់កូរឲ្យសព្វ ខាប់រួចលុញរយៈពេល១០នាទី ចេញជារាងមូលរលោង។ កាត់នំជាពីរ រួចលុញជាប្រហោងកណ្ដាល បន្ទាប់មកប្រើថង់ប្លាស្ទិកគ្របទុករយៈពេល២០នាទី។
របៀបធ្វើស្នូលនំគាវ ចិញ្ច្រាំសាច់ជ្រូកឲ្យល្អិត រួចដាក់ចូលក្នុងចានគោម១ បន្ថែមម្សៅសូដា ម្សៅពោត រួមទាំងគ្រឿងទេសផ្សំសម្រាប់ធ្វើស្នូលទាំងអស់លាយចូលគ្នា កូរឲ្យសព្វ រួចថែម ស្ពៃ ស្លឹកខ្ទឹម ខ្ញី និង ខ្ទឹមស ចិញ្ច្រាំ ចូលគ្នារួចកូរឲ្យសព្វ។
រោយម្សៅតិចៗលើជ្រញ់ យកនំបន្ទះគាវមកវិញ មកកាត់ ជាដុំតូចៗ ១៦ដុំ។ លុញនំឲ្យរាបដោយប្រើឈើមូលរុញជាបន្ទះៗ។ យកគ្រឿងស្នូលនំគាវមកដាក់រួចខ្ចប់។ ដាក់ប្រេងកម្ដៅខ្ទះ រួចបំពងនំគាវឲ្យឆ្អិន។
របៀបធ្វើទឹកជ្រលក់ គ្រាន់តែលាយគ្រឿងទឹកជ្រលក់ដូចរៀបរាប់ខាងលើចូលគ្នាជាការស្រេច។ នោះអ្នកនឹងបាននំគាវ ជ្រលក់ទឹកជ្រលក់ឈ្ងុយឆ្ងាញ់។
**ចំពោះនំគាវខាងលើ អ្នកក៏អាច ចម្អិន ដោយស្ងោរ ចំហុយ បំពង ឬដុតក៏បានតាមការចូលចិត្ត៕
ចុចអាន៖ មីបំពងគ្រឿងសមុទ្រ បើបានញ៉ាំ ដឹងតែញ៉ាម
ប្រែសម្រួល៖ មាន រតនា ប្រភព៖ thedumplingsisters