សកម្មភាពយុវវ័យក្នុងថ្ងៃទិវាអ្នកម្តាយ សាមញ្ញៗ តែ​បង្កប់​ដោយ​អត្ថន័យ

  • 2016-05-06 00:52:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវា​អ្នក​ម្តាយ​នៅ​ថ្ងៃ​អាទិត្យ ទី៨  ខែ​ឧសភា​ខាង​មុខ​នេះ តើ​មាន​អ្នក​ម្តាយ​ប៉ុន្មាន​នាក់​ដឹង ​ឬចងចាំ​បាន? ​ជឿ​ជាក់​ថា អ្នក​ម្តាយ​ភាគ​ច្រើន​ច្បាស់​ជា​រវល់​នឹង​ការ​រក​ទទួល​ទាន  ថែ​ទាំ​កូន ស្វាមី និង កិច្ចការ​ផ្ទះ ​រហូត​ភ្លេចថា​មាន​ថ្ងៃ​ពិសេស​សម្រាប់​ខ្លួនផង។ ដូច្នេះ​កូនៗ ឬស្វាមី មិន​គួរ​បណ្តោយ​ឱ្យឱកាស​នេះ​កន្លង​ផុតទៅ​ដោយ​គ្មាន​អត្ថន័យ​នោះ​ទេ។

 

ខាង​ក្រោម​នេះ​គឺ​ជា​ការ​ចែក​រំលែក​សកម្មភាព​របស់​កូនៗ និង​ស្វាមី​នៅ​ថ្ងៃ​ពិសេស​នេះ!

 

យុវជន​យ៉ារិទ្ធ ជា​និស្សិត​ឆ្នាំ​ទី​៤ នៃ​វិទ្យាស្ថាន​ភាសា​បរទេស បាន​ប្រាប់​ថា នៅ​ថ្ងៃ​នោះ​ខ្លួន​នឹង​និយាយ​ជូនពរ​អ្នក​ម្តាយ​មុន​គេ​បង្អស់ បន្ទាប់​មក​ជួយ​ធ្វើ​ម្ហូប​ ឲ្យ​ម៉ាក់​ភ្លក់​ស្នាដៃ​កូន​ប្រុស និង​សុំ​ទោស​រាល់​កំហុស​ដែល​បាន​ធ្វើ​លើ​ម៉ាក់។

 

 

ដោយ​ហេតុ​ថា ចង់​ឲ្យ​អ្នក​ម្តាយ​សប្បាយ​ចិត្ត មាន​សុខភាព​ល្អ សម្រស់​នៅ​តែ​ស្រស់​ស្អាត យុវតី សោមា ប្រាប់​ថា «ខ្ញុំ​បាន​ត្រៀម​អំណោយ​រួច​ហើយ គឺ​អាវ​មួយ​ឈុត រួម​និង​ផលិត​ផល​ថែរក្សា​សម្ជស្ស​ទៀត​ផង»។  ពាក្យ​ក្នុង​ចិត្ត​ដែល​សោមា​ចង់​និយាយ​ទៅ​អ្នក​ម្តាយ​ទី​ស្រលាញ់ គឺ កូន​ស្រលាញ់​ម៉ាក់ អរគុណ​ម៉ាក់​ដែល​ផ្តល់​អ្វីៗ​គ្រប់​យ៉ាង​ដល់​កូន។

 

(រូបតំណាង)

 

ងាក​មក​លោក សំណាង ជា​អ្នក​បុគ្គលិក​ក្រុមហ៊ុន ចែក​បទ​ពិសោធន៍​ថា កន្លង​មក​ចាំបាច់​តែ​ចំថ្ងៃ​​ពិសេស​នោះ​ទេ គឺតែ​ឲ្យ​លោក​ទំនេរ​លោក​តែង​តែ​ចំណាយ​ពេល​ជួប​ជុំ​គ្រួសារ ដែល​មាន​ទាំង​ម្តាយ ភរិយា កូនៗ និង​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ។ ចំណែក​ថ្ងៃ​ពិសេស ៨ ឧសភា​ខាង​មុខ​នេះ លោក​នឹង​មាន​ការ​ជួប​ជុំ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា អម​ដោយ​អំណោយ​បន្តិច​បន្តួច រួម​និង​បាច់​ផ្កា​ជូន​អ្នក​ម្តាយ​ និងភរិយា​ជា​ទី​ស្រលាញ់។

 

ចុះ​មិត្ត​យុវវ័យ​ដទៃ​ទៀត​មាន​គម្រោង​ធ្វើអ្វី​ដែរ ដើម្បី​បង្ហាញ​ពី​អារម្មណ៍​ដ៏​ស្មោះ​ត្រង់​​និង​ផ្អែម​ល្ហែម​ចំពោះ​អ្នក​ម្តាយ​?

 

អបអរ​ទិវា​អ្នកម្តាយ Pond’s ​ក៏​មាន​កម្មវិធី​ពិសេស​លក់​បញ្ចុះ​តម្លៃ​ដើម្បី​ឲ្យ​កូន​ៗ​និង​បុរស​ជា​ស្វាមី អាច​ទិញ​ជា​កាដូ​ជូន​អ្នក​ម្តាយ ឬក៏ភរិយា។ ប្រើ​ប្រាស់ Pond’s​ Age Miracle មិន​ថា​អាយុ​ប្រែប្រួល​យ៉ាង​ណា​សម្រស់ របស់​អ្នក​នៅ​តែ​ស្អាត និង​មើល​ទៅ​ក្មេង​ជាង​វ័យ!៕

 

អត្ថបទៈ លីដា

អត្ថបទពេញនិយម