ទិដ្ឋភាព​ដ៏​រីករាយ ​Leicester លើក​ពាន ​Premier League លើក​ដំបូង​យប់​មិញ​

  • 2016-05-08 16:11:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​​កញ្ជ្រោង​ Leicester City បាន​ប្រារព្ធ​ការ​លើ​ពាន ​Premier League ជា​លើក​ដំបូង​ក្នុង​ទឹក​ដី​របស់​ខ្លួន​​នៃ​កីឡាដ្ឋាន King Power ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​​ ក្រោយ​បំបាក់ Everton ៣-១ យប់​មិញ។

 

 

តាម​ពិត Leicesterដឹង​ខ្លួន​ជា​ម្ចាស់​ពាន​តាំង​ពី​សប្ដាហ៍​មុន​ម្ល៉េះ បន្ទាប់​ពី​ស្មើ​ជាមួយ​​បិសាច​ក្រហម Manchester United ១-១ ហើយ​​ក្រុម​លេខ​២Tottenham Hotspur ​ក៏​ស្មើ​ជាមួយ Chelsea ធ្វើ​ឲ្យ​ក្រុម​លោក Claudio Ranieri ដាច់​ពិន្ទុ​លើ​ឈ្នះ​ពាន​តែម្ដង។ ៣​គ្រាប់​ជ័យជម្នះ​​របស់​ Leicester ​យប់​មិញ​ធ្វើ​បាន​ដោយ​កីឡាករ Jamie Vardy ២​គ្រាប់​នាទី​៥ និង​៦៥ ឯ​១​គ្រាប់​ទៀត​ដោយ Andy King នាទី​៣៣ ខណៈ Evertonរក​បាន​មួយ​គ្រាប់​វិញ​នាទី​៨៨ ដោយ​កីឡាករ Kevin Mirallas។ ​ Jamie Vardy រក​បាន​២៤​គ្រាប់​ក្នុង​រដូវ​កាល​នេះ​​នៅ​ Premier League បូក​ទាំង​២​គ្រាប់​យប់មិញ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dailymail ​

អត្ថបទថ្មី