ដឹង​ថា​មិន​អាច​រស់​ នៅ​តែ​ប្ដូរ​​រៀប​ការ​ តែ​បាន​៨​​ថ្ងៃ​ស្លាប់​មែន

  • 2014-10-27 23:05:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំងឺ​ធ្ងន់ធ្ងរ​ដំណាក់​កាល​ចុង​ក្រោយ ​គឺ​លោក​ Joseph និង​គូ​ដណ្ដឹង​ នាង​ Edna​ បាន​រៀបចំ​កម្មវិធី​រៀបការ​កាល​ពី​ថ្ងៃ​១៥​ តុលា​ នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង​ ក្នុង​ប្រទេស​សិង្ហបុរី​ (Singapore General Hospital)​ ខណៈ​ដែល​គាត់​ស្ថិត​នៅ​លើ​គ្រែ​នៅឡើយ។ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ពិធី​អាពាហ៍ពិពាហ៍​រួច​លោក​បាន​សន្លប់​ស្ដូកស្ដឹង​ និង​៨​ថ្ងៃ​ក្រោយ​មក ​អ្នក​ជំងឺ​នោះ​បាន​ស្លាប់​បាត់​ទៅ។

 

 

មុន​ពេល​រៀបអាពាហ៍ពិពាហ៍ ​ស្ថានភាព​ជំងឺ​របស់​កូនកំលោះ​នោះ​កាន់តែ​អាក្រក់​ទៅ​ៗ​ ប៉ុន្តែ​ជំនួស​ដោយ​ការ​លុបចោល​គម្រោង​រៀបការ​នេះ​ ពួកគេ​បាន​សម្រេចចិត្ត​រៀប​អាពាហ៍ពិពាហ៍​នៅ​លើ​គ្រែ​ក្នុង​មន្ទីរពេទ្យ​តែ​ម្ដង។ នៅ​ក្នុង​វីដេអូ​នោះ​កូន​កំលោះ​បាន​ផ្លាស់ប្ដូរ​ឈុត​អ្នក​ជំងឺ​ចេញ​ ហើយ​បាន​ស្លៀក​ឯកសណ្ឋាន​ SAF CDO ​លេខ​១​របស់​ខ្លួន​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​នោះ។

 

សមាជិក​គ្រួសារ​ និង​មិត្តភ័ក្ដិ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជុំវិញ​គ្រែ​មន្ទីរពេទ្យ​របស់​លោក​ និង​ ជា​សាក្សី​នៃ​ការ​សន្យា​អាពាហ៍ពិពាហ៍​ និង ចិញ្ចៀន​អាពាហ៍ពិពាហ៍​នេះ​ផង​ដែរ។

 

វីដេអូ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មិត្តភ័ក្ដិ​របស់​លោក​ គឺ​លោក​ Ho Kah Meng៕

 

http://youtu.be/nRahNCFtenk

 

-អាន​អត្ថបទ៖ ​ស្រវឹង​​ធ្លាក់​លូ​ទឹក​ស្អុយ ​មើល​​ស្ទើរ​​ដូច​​មនុស្ស​​ភព​ផ្សេង

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖ singaporeseen