Angelina និងឈិនឡុង លេចធ្លោក្នុងបញ្ជីបុគ្គលគួរឲ្យកោតសរសើរជាងគេលើលោក
- 2016-05-10 13:15:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Angelina និងឈិនឡុង លេចធ្លោក្នុងបញ្ជីបុគ្គលគួរឲ្យកោតសរសើរជាងគេលើលោក
ចន្លោះមិនឃើញ
ក្នុងបញ្ជីឈ្មោះស្ត្រីដែលជាបុគ្គលគួរឲ្យកោតសរសើរជាងគេលើលោក ( World's most admired) តារាសម្ដែងអាមេរិក Angelina Jolie ឈរនៅលេខ១ ស្របពេលបញ្ជីឈ្មោះបុរសតារាសម្ដែងហុងកុង Jackie Chan ស្ថិតនៅលេខ៤។
ការចេញចំណាត់ថ្នាក់នេះកើតឡើងដោយការបោះឆ្នោតពីបណ្ដាប្រទេស៣០លើពិភពលោកដូចជា អាមេរិក អាហ្វ្រិកខាងត្បូង ហ្វីលីពីន ថៃ ចិន អាល្លឺម៉ង់ ឥណ្ឌូណេស៊ីជាដើម ដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាវជ្រាវផ្នែកទីផ្សារ YouGov ។
ក្រុមហ៊ុនខាងលើបានដាក់សំនួរ២ឲ្យឆ្លើយ ទី១ "តើអ្នកគាំទ្រនរណា? (អាចជ្រើសរើសបានច្រើនអ្នក)” ទី២ "តើនរណាដែលគូរឲ្យកោតសរសើរជាងគេ?”។ អ្នកដែលមានភាគរយច្រើនជាងគេគឺស្ថិតនៅកំពូលតារាង១។
ជាលទ្ធផលខាងស្ត្រី Angelina Jolie ឈរលេខ១ នៅពីលើម្ចាស់ក្សត្រី Queen Elizabeth, អ្នកស្រី Hillary Clinton និងភរិយាលោក Obama គឺ Michelle Obama។ ចំណែកឯខាងបុរសមហាសេដ្ឋី Bill Gates នៅលេខ១ តាមពីក្រោយដោយប្រធានាធិបតីអាមេរិក Barack Obama , ប្រធានាធិបតីចិនXi Jinpingនិង Jackie Chan៕
ខាងក្រោមជាបញ្ជីឈ្មោះលេខរៀងបុគ្គលដែលជាប់ក្នុង “ World's most admired”៖
ចុចអាន៖Angelina Jolie ស្រកទម្ងន់ខ្លាំងសល់តែ៣៦គីឡូក្រាមគួរឲ្យព្រួយបារម្ភ
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ yougov