Angelina Jolie ស្រកទម្ងន់ខ្លាំងសល់តែ៣៦គីឡូក្រាមគួរឲ្យព្រួយបារម្ភ
- 2016-04-27 20:57:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Angelina Jolie ស្រកទម្ងន់ខ្លាំងសល់តែ៣៦គីឡូក្រាមគួរឲ្យព្រួយបារម្ភ
ចន្លោះមិនឃើញ
តាមការឲ្យដឹងពីគេហទំព័រ Dailymail តារាសម្ដែងដ៏ល្បីឈ្មោះ Angelina Jolieត្រូវបានគេប្រទះឃើញចេញពីភោជនីយដ្ឋានមួយកន្លែងក្នុងទីក្រុងឡុងដុង កាលពីល្ងាចថ្ងៃទី ២៥ ខែ មេសា។
ការលេចមុខសាជាថ្មីនេះ តារាស្រីវ័យ៤០ឆ្នាំមានសភាពកាន់តែស្គមទៅៗ គួរឲ្យព្រួយបារម្ភ។ ដើម្បីបិទបាំងរាងកាយស្គមស្គាំង Angelina បានស្លៀកសំលៀកបំពាក់ពណ៌ប្រផេះរុំជិតខ្លួនពេលចេញពីហាង ប៉ុន្តែនៅតែមិនអាចលាក់បាំងបាន ដោយលេចដៃដ៏ស្គម និងទម្រង់មុខផត។
បើតាមប្រភពសារព័ត៌មានដដែលបានបញ្ជាក់ថា តារាស្រីក្នុងរឿង "Maleficent” មានជំងឺម៉្យាងដែលធ្វើឲ្យញ៉ាំអាហារមិនសូវបាន ទើបស្រកគីឡូបែបនេះ។ បច្ចុប្បន្ន ម្ដាយកូន៦នាក់រូបនេះមានទម្ងន់តែ៣៦គីឡូក្រាមប៉ុណ្ណោះ ខណៈដែលមានកម្ពស់១,៧០ម៉ែត្រ។ មនុស្សមួយចំនួនកំពុងតែព្រួយបារម្ភពីសុខភាពរបស់តារាសម្ដែងលំដាប់កំពូលរូបនេះ៕
ចុចអាន៖Angelina Jolie ចំណាយពេលទំនេរនាំកូនស្រីដើរទិញឥវ៉ាន់ក្នុងទីក្រុងឡុងដុង
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ zing