Angelina Jolie ចំណាយពេលទំនេរនាំកូនស្រីដើរទិញឥវ៉ាន់ក្នុងទីក្រុងឡុងដុង
- 2016-04-27 17:18:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Angelina Jolie ចំណាយពេលទំនេរនាំកូនស្រីដើរទិញឥវ៉ាន់ក្នុងទីក្រុងឡុងដុង
ចន្លោះមិនឃើញ
គ្រួសាររបស់កំពូលតារាសម្ដែង Angelina Jolieបានរើមកប្រទេសអង់គ្លេសហើយ ដោយត្រូវស្នាក់នៅបណ្ដោះអាសន្នរយៈពេល២ខែ។ កាលពីថ្ងៃអង្គារ គេឃើញ Angelina បាននាំកូនស្រីទាំង២ Vivienne និងShiloh ដើរទិញគ្រឿងក្មេងលេងក្នុងហាងមួយកន្លែងទីក្រុងឡុងដុង និងនាំញ៉ាំអាហារថ្ងៃត្រង់នៅហាង The Delaunay។
អវត្តមានបងប្អូន៤អ្នកផ្សេងទៀតគឺ Maddox, Pax, Zahara និងKnox ក្មេងស្រីទាំង២ Vivienne និងShiloh បានដើរលេងប្រលែងគ្នាយ៉ាងសប្បាយជាមួយម្ដាយ ដោយភាពស្និទ្ធស្នាល។ ស្របពេលខែមានធ្លាក់ព្រិលតិចៗ ម្ដាយនិងកូនស្រីទាំង២បានពាក់អាវរងាទាំងអស់ ដើម្បីការពារភាពត្រជាក់។
ការដែលប្តូរមកនៅទីក្រុងឡុងដុងមួយរយៈនេះគឺដោយសារ Brad Pitt ត្រៀមថតរឿង “World War Z 2” សម្រាប់ឆ្នាំ២០១៧ និងJolie ធ្វើគម្រោងមនុស្សធម៌ក្នុងប្រទេសអង់គ្លេស៕
ចុចអាន៖Angelina Jolie និង Brad Pitt រើផ្ទះពីអាមេរិកទៅនៅឡុងដុងវិញ
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dailymail