Angelina Jolie និង Brad Pitt រើ​ផ្ទះ​ពី​អាមេរិក​ទៅ​នៅ​ឡុងដុង​វិញ

  • 2016-03-11 18:18:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​លំដាប់ A របស់​អាមេរិក​និង​ជា​​ប្ដី​ប្រពន្ធ Angelina Jolie និង Brad Pitt រួម​ទាំង​កូន​ទាំង​៦​នាក់​បាន​ប្ដូរ​ទីលំនៅ​ពី​ទឹកដី​សហរដ្ឋអាមេរិក​​ទៅ​នៅ​ទី​ក្រុង​ឡុងដុង ដោយ​ជួល​ផ្ទះ​តម្លៃ​២១ ០០០​ដុល្លារ​ក្នុង​១​ខែ​ ដោយ​​បាន​ជួល​កាល​ពី​​ចុង​ខែ​ កុម្ភៈ។ នេះ​តាម Us Weekly ។

 

 

បើ​តាម​ប្រភព​ផ្ទៃក្នុង​ គ្រួសារ​ល្បី​ក្នុង​វិស័យ​ហូលីវូដ​មួយ​នេះ​​ទៅ​នៅ​ផ្ទះ​​ដ៏​ប្រណិត​យ៉ាង​តិច​ក៏​៦​ខែ​ដែរ ខណៈ Pitt ត្រៀម​ថត​រឿង “World War Z 2” សម្រាប់​ឆ្នាំ​២០១៧ និងJolie ធ្វើ​គម្រោង​​មនុស្សធម៌​ក្នុង​ប្រទេស​អង់គ្លេស។ តាម​ការ​បញ្ជាក់ ផ្ទះ​មួយ​នេះ​មាន​បន្ទប់​គេង៨ អាងហែលទឹក​និង​កន្លែង​ហាត់​ប្រាណ​ក្នុង​ផ្ទះ​ ហើយ​នៅ​ជិត​ទន្លេ River Thames ទៀត​ផង។

 

ទន្ទឹម​នឹង​ការ​ប្ដូរ​លំនៅឋាន​ វា​ក៏​ជះឥទ្ធិពល​នៃ​ការ​សិក្សា​របស់​កូន​ទាំង​៦​នាក់​ដែរ ដូច្នេះ Maddox; Pax; Zahara; Shiloh, Vivienne និងKnox ត្រូវ​ចុះ​ឈ្មោះ​ចូល​រៀន​​នៅ​សាលា​ Lycée Français Charles de Gaulle ក្នុង​ទីក្រុង​ឡុងដុង។ នៅ​ដើម​សប្ដាហ៍​នេះ គេ​ក៏​បាន​ប្រទះ​ឃើញ Angelina និង​កូន​ស្រី​ពៅ​ចូល​ទៅ​ហាង​ទំនិញ​លក់​ប្រដាប់ប្រដា​ក្មេង​លេង ដើម្បី​ត្រៀម​ដាក់​ក្នុង​ផ្ទះ​ថ្មី៕

 

 

 

 

ចុចអាន៖កូន​ស្រី Angelina Jolie សប្បាយចិត្ត​នៅ​កម្ពុជា ទោះ​ប្លែក​ទឹក​ប្លែក​ដី

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ usmagazine

អត្ថបទថ្មី