កូនស្រី Angelina Jolie សប្បាយចិត្តនៅកម្ពុជា ទោះប្លែកទឹកប្លែកដី
- 2016-03-09 14:50:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនស្រី Angelina Jolie សប្បាយចិត្តនៅកម្ពុជា ទោះប្លែកទឹកប្លែកដី
ចន្លោះមិនឃើញ
វាមិនមែនជារឿងងាយទេដែល Shiloh Jolie-Pitt ជាកូនស្រីរបស់តារាសម្ដែងអាមេរិក Angelina Jolie និង Brad pitt រីករាយនឹងទឹកដីថ្មី ប៉ុន្តែក្មេងស្រីអាយុ៩ឆ្នាំបែរជាសប្បាយចិត្តទៅវិញកំឡុងពេលស្ថិតនៅប្រទេសកម្ពុជា។
Shiloh ត្រូវគេឃើញមានទឹកមុខស្រស់ស្រាយលេងជាមួយក្រុមការងាររបស់ម្ដាយ ខណៈនាងកំពុងដឹកនាំរឿង "ដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” ក្នុងប្រទេសកម្ពុជា។ រូបភាពជាច្រើនសន្លឹកត្រូវគេឆ្មក់ថតបានបង្ហាញពីសកម្មភាពរបស់ Shiloh ស្របពេលនាងហក់តោងស្មាក្រុមការងារម្នាក់ហាក់ដូចសប្បាយចិត្តក្រៃលែង។
ក្នុងពេលដ៏រីករាយ Shiloh ពាក់សំលៀកបំពាក់សាមញ្ញដូចនឹងកុមារនៅកម្ពុជាគឺអាវយឺតក្រហម ខោជើងខ្លីនិងស្បែកជើងផ្ទាត់ ខណៈម្ដាយមើលទៅហាក់កំពុងឈឺក្បាលបន្តិចក្នុងការដឹកនាំរឿង។ Jolie ក៏ពាក់ខោអាវធម្មតាឈរបញ្ជារៀបចំក្រុមការងារ ពេលកំពុងថតឈុតមួយដោយមានទាហានប៉ុលពតមួយកងនៅខេត្តបាត់ដំបង៕
ចុចអាន៖Angelina សប្បាយជាមួយក្រុមការងារខណៈភាពយន្តខ្មែរក្រហមថតជិតចប់
ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail