Angelina សប្បាយជាមួយក្រុមការងារខណៈភាពយន្តខ្មែរក្រហមថតជិតចប់
- 2016-03-03 16:10:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Angelina សប្បាយជាមួយក្រុមការងារខណៈភាពយន្តខ្មែរក្រហមថតជិតចប់
ចន្លោះមិនឃើញ
បើទោះបីតារាសម្ដែងហូលីវូដ Angelina Jolie ជាអ្នកម៉ត់ចត់ខ្លាំងនឹងការងារក៏ពិតមែន តែនេះមិនមានន័យថាបរិស្ថានពេលធ្វើការមានភាពតឹងតែងរហូតដែរ។
ខណៈពេល កំពុងថតភាពយន្តថ្មីបំផុតរបស់ខ្លួន "ដំបូងគេសម្លាប់លោកប៉ារបស់ខ្ញុំ" គេប្រទះឃើញថាតារាសម្ដែងល្បីឈ្មោះហូលីវូដ Angelina Jolie បានលលេងសើចយ៉ាងសប្បាយជាមួយក្រុមការងាររបស់ខ្លួន។ បន្ទាប់ពីសហការគ្នាថតរឿងនេះ បានរយៈពេល៣ខែរួចមក ហាក់ដូចអ្នកដឹកនាំរឿងស្រីរូបនេះបានបង្កើតមនោសញ្ចេតនាដ៏ជិតដិតជាមួយបុគ្គលិករបស់ខ្លួន។
ទន្ទឹមនឹងគ្នានេះដែរ ការថតភាពយន្តបែបឯកសារ "ដំបូងគេសម្លាប់លោកប៉ារបស់ខ្ញុំ" ដែលផ្អែកតាមប្រលោមលោករបស់កវីនិពន្ធ លឿង អ៊ឹង ក៏ឈានចូលដំណាក់កាលចុងក្រោយផងដែរ។ នៅក្នុងភាពយន្តលើកនេះ ភរិយារបស់ Brad Pitt បានជ្រើសយកតារាសម្ដែងក៏ដូចបុគ្គលិកជនជាតិខ្មែរជាច្រើន យ៉ាងណាមិញ Jolie ក៏បានជួលបុគ្គលិកអង់គ្លេសនិងអាមេរិកច្រើនគួរសមក្នុងតួនាទីជាអ្នកផលិត ជាងថត និងតំណែងផ្សេងៗទៀតដើម្បីធានាថាភាពយន្តនេះនៅពេលចាក់ផ្សាយនឹងមានគុណភាពខ្ពស់បំផុត។
“កម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍ ហើយ Angelina ត្រូវគ្រប់គ្រងតារាសម្ដែងខ្មែរនិងបុគ្គលិករាប់រយនាក់ ដូចនេះហើយវាមិនរលូនដូចការថតកុននៅហូលីវូដនោះឡើយ។ មានពេលខ្លះគឺវាពិបាកខ្លាំងណាស់តែតារាស្រីរូបនេះបានខំប្រឹងអស់ពីសមត្ថភាពដើម្បីកុំឲ្យមានកំហុសថ្លោះធ្លោយណាមួយកើតឡើង" ប្រភពមួយក្នុងក្រុមការងារបង្ហើប។ “កាលពីកំឡុងខែធ្នូចុងឆ្នាំមុននេះ មានការរអាក់រអួលបានកើតឡើង ដោយសារមានបុគ្គលិកមួយចំនួនធ្វើការមិនកើត ហើយពួកគេត្រូវបញ្ជូនទៅផ្ទះវិញ។ តែពួកយើងបានរើសយកបុគ្គលិកថ្មី ហើយចាប់តាំងពីពេលនោះមក ដំណើរការថតគឺដើរបានល្អខ្លាំងណាស់" ប្រភពដដែលបន្ថែម។
ជាមួយគ្នានេះដែរ ភាពយន្ត "ដំបូងគេសម្លាប់ឪពុករបស់ខ្ញុំ: ការចងចាំរបស់កូនស្រីខ្មែរម្នាក់" នឹងត្រូវបានចាក់ផ្សាយនៅលើគេហទំព័រ Netflix នៅក្នុងឆ្នាំ ២០១៦ នេះ៕
ចុចអាន៖Angelina Jolie៖ ប្រទេសកម្ពុជាផ្លាស់ប្ដូរជីវិតខ្ញុំ
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖dailymail