តូតាថា តួប្រុស ប៉ះសុដន់នាងបានតែ៤០% ក្នុងរឿង "នាយខ្វាក់នាយខ្វិនឆ្លងភព"
- 2016-05-10 17:20:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តូតាថា តួប្រុស ប៉ះសុដន់នាងបានតែ៤០% ក្នុងរឿង "នាយខ្វាក់នាយខ្វិនឆ្លងភព"
ចន្លោះមិនឃើញ
ខ្សែភាពយន្តរឿង "នាយខ្វាក់នាយខ្វិនឆ្លងភព" ផលិតកម្ម LD picture បានសម្ពោធហើយកាលពីល្ងាចមិញ ដោយតារាសម្ដែង ម៉ាក សែនសូនីតា ហៅតូតា បានសារភាពថា ក្នុងឈុតមួយតួឯកប្រុសបានចាប់ប៉ះសុដន់ខ្លួន ប៉ុន្តែការចាប់នោះ បានប្រហែល ៤០% ប៉ុណ្ណោះ។
ឈុតដែលលោក ជា សុវណ្ណនរាហ៍ ចាប់សុដន់ តូតា គឺត្រង់លោកសម្ដែងជាតួនាយខ្វាក់នោះ បានជួយសង្រោះតួឯកស្រី ពេលមានគ្រោះថ្នាក់ចរាចរណ៍ ដោយលោកបានយកដៃស្ទាប់ និងច្របាច់សុដន់តូតាតែម្ដង ក្នុងន័យមួយជួយសង្រោះ ។ បែបនេះក្ដី តូតា បានបញ្ចាក់ ថា លោក ជា សុវណ្ណារា ធ្វើបានតែ៤០%ប៉ុណ្ណោះ។
"ប៉ះមែន តែប៉ះអត់ទាន់ដល់(សើច)...ដូចខ្ញុំធ្លាប់ប្រាប់បងៗហើយថា គ្រាន់ជាសិល្បៈនៃការសម្ដែង វាមិនអាចដល់ថ្នាក់ហ្នឹងពេកទេ វាអាចបានត្រឹម ៤០%"។ តូតា ថ្លែង៕
រឿង "នាយខ្វាក់នាយខ្វិនឆ្លងភព" ជាខ្សែភាពយន្តមួយដែល និយាយមិត្តភ័ក្ដិ២នាក់ ក្នុងនោះមានម្នាក់ជាមនុស្សខ្វាក់ និងម្នាក់ទៀតជាមនុស្សខ្វិន ដែលសាច់រឿង ស្រដៀងទៅនឹងរឿងព្រេងបូរាណខ្មែរ ប៉ុន្តែត្រូវបានយកមកកែសម្រួល ប្រហែលជា៩៥% ។នេះបើតាមការលើកឡើងរបស់ លោក លៀក លីដា ចាងហ្វាងផលិតកម្មខាងលើ។
លោក លៀក លីដា បានបញ្ជាក់ថា ចំណុចដែលដូចរឿងព្រេងបូរាណ គឺត្រង់វគ្គដំបូង ប៉ុន្តែចូលវគ្គសម័យ គឺខុសគ្នាទាំងអស់។ លោកថា "បើយើងយកទាំងដុល ក៏នាយកដ្ឋានភាពយន្ត មិនឲ្យថតដែរ គឺយើងច្បិចតែក្បាលដំបូង ត្រង់វគ្គបូរាណប៉ុណ្ណោះ ចូលដល់សម័យគឺថ្មីទាំងអស់"។
លោកបានបន្តឲ្យដឹងថា រឿង "នាយខ្វាក់នាយខ្វិន ឆ្លងភព" បានបញ្ចូលឈុតកំប្លែងប្រហែល៤០% ក្រៅពីនេះ ជាឈុតកម្សត់ ហើយខ្លឹមសារនៃសាច់រឿង គឺបានលើកទឹកចិត្តខ្លាំង ទៅជនពិការ។
ដោយសារតែសាច់រឿងទាក់ទងនឹងជនពិការ ផលិតកម្ម LD picture មានគម្រោងនឹងយកខ្សែភាពយន្តមួយនេះ ទៅចាក់បញ្ចាំងជូនជនពិការបានទស្សនាដោយមិនគិតថ្លៃផងដែរ ប៉ុន្តែត្រង់ធ្វើនៅអង្គការណា និងពេលវេលាណា មិនទាន់កំណត់បាននៅឡើយទេ។
មានតារាសម្ដែងល្បីៗជាច្រើន បានចូលរួមសម្ដែងក្នុងរឿងនេះ ក្នុងនោះមានដូចជា នាយគ្រឿន អ្នកនាង ប៉េងប៉ោង នាយ សានម៉ៅ លោក ជា សុវណ្ណានរាហ៍ កញ្ញា ម៉ាក សែន សូនីតា កញ្ញា សាឡាត់ ស្រីឡាង លោង ងួន សុបិន្ត លោក ភុល សុវណ្ណដានីន ជាដើម។
រឿង "នាយខ្វាក់នាយខ្វិន ឆ្លងភព" នឹងបើកឲ្យទស្សនិកជនបានចូលទស្សនាចាប់ពីថ្ងៃទៅ១២ ឧសភា នេះតទៅ នៅគ្រប់រោងភាពយន្តទំនើបទាំងអស់ក្នុងរាជធានីភ្នំពេញ៕
អត្ថបទ៖ ខុត សីហា