Selena ​សាំ​ចិត្ត​​គប់​ក្រដាស​​របស់​ Fan ​​ដែល​សរសេរ​ 'Marry Justin' ទាំង​កណ្ដាល​ឆាក

  • 2016-05-10 17:32:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​ចម្រៀងអាមេរិក​ Selena Gomez បាន​ទាញ​ក្រដាស​ពី​អ្នក​គាំទ្រ​ម្នាក់​ដែល​សរសេរ​ពាក្យ "Marry Justin” មូរ​គប់​ចោល អំឡុង​ពេល​ការ​ប្រគំតន្ត្រី​ទេសចរណ៍​​ Revival Tour របស់​នាង​កាល​ពី​យប់​ថ្ងៃ​អាទិត្យ។

 

 

អ្នកគាំទ្រ​ម្នាក់​បាន​បង្ហោះ​​វីដេអូ​​​លើ​បណ្ដាញ​សង្គម Twitter បង្ហាញ​ពី​សកម្មភាព​តារា​ស្រី​វ័យ​២៣​ឆ្នាំ​​កំពុង​តែ​ចម្រៀង​ ស្រាប់​តែ​ឃើញ​អ្នកគាំទ្រ​ម្នាក់​លើក​ក្រដាស​ដែល​មាន​ពាក្យ "Marry Justin”។ ភ្លាម​នោះ​នាង​បាន​ទាញ​យក​ក្រដាស​នោះ​ ហើយ​ខ្ចប់​គប់​ចោល​លើ​ឆាក​តែ​ម្ដង និង​បន្ត​ច្រៀង​ធម្មតា។

 

ការ​លើក​ពាក្យ​ "Marry Justin” នេះ​​ប្រហែល​ជា​អ្នក​គាំទ្រ​រូប​នោះ​ចង់​ឲ្យ​ Selena និង Justin Bieber ត្រូវ​គ្នា​វិញ។ តាម​ពិត​អ្នក​ដែល​បង្ហោះ​វីដេអូ​លើ Twitter គឺ​ជា​បង​បង្អូន​របស់​អ្នក​គាំទ្រ​ដែល​ត្រូវ​ Selena គប់​ក្រដាស​ចោល​ ហើយ​លើ​វីដេអូ​គេ​បាន​សរសេរ​ថា​៖"Selena ធ្វើ​ឲ្យ​ប្អូន​ស្រី​របស់​ខ្ញុំ​យំ"៕

 

 

 

ចុចអាន៖រូប​ Justin ថើប​​ Selena​ ក្លាយ​ជា​រូប​មាន​ចំនួន​ Like ច្រើន​ជាង​គេ​លើ​ Instagram

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ

ប្រភព៖ dailymail