មេម៉ូរីកាត​ Samsung ទំហំ​ ​២៥៦​ GB​ ​​តម្លៃ​ ​២៤៩​ ដុល្លារ​

  • 2016-05-11 17:35:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung​ ប្រកាស​​តៀម​ចេញ​លក់​​មេម៉ូរីកាត​ម៉ូដែល​ថ្មី​ប្រភេទ​ ​Evo​​ អាច​ផ្ទុក​ទិន្នន័យ​​ទំហំ​​ ២៥៦ ​GB​ ក្នុង​តម្លៃ​ ​២៤៩​ដុល្លារ​។

មេម៉ូរីកាត​ប្រភេទ​នេះ​ ​មាន​សមត្ថភាព​អាច​ចម្លង​ទិន្នន័យ​ចូល​​ក្នុង​ល្បឿន​ ​៩០MB​ ​ក្នុង​មួយ​វិនាទី​ ​និង​ចម្លង​ទិន្នន័យ​ចេញ​ ​ក្នុង​ល្បឿន​​ ​៩៥MB​ ​ក្នុង​មួយ​វិនាទី​។​ ​មេម៉ូរីកាត​ប្រភេទ​នេះ​ ​សាកសម​​សម្រាប់​ប្រើ​ជា​មួយ​ ​ស្មាតហ្វូន​ ​ថេប្លែត​ ​Drone​ ​និង​កាមេរ៉ា​​គ្រប់​ប្រភេទ​។​ ​លើស​ពី​នេះ​ ​​អ្នក​ដែល​ចូល​ចិត្ត​ថត​វីដេអូ​ ​នឹង​ពេញ​ចិត្ត​ ​មេម៉ូរី​ប្រភេទ​នេះ​ ​ព្រោះ​វា​អាច​ឲ្យ​អ្នក​ថត​វីដេអូ​កម្រិត​ ​4k​ ​​១២​ ម៉ោង​ ​និង​វីដេអូ​កម្រិត​ ​Full HD​ ​៣៣​ម៉ោង​។​

 

 

មេម៉ូរី​ប្រភេទ​នេះ​ ​នឹង​មាន​លក់​នៅ​ទី​ផ្សារ​អាមេរិក​​មុន​គេ​នា​​ខែ​មិថុនា​។ ចំណែក​ទីផ្សារ​ប្រទេស​ដទៃ​ទៀត ​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​នៅឡើយ​ទេ​​៕​

 

អាន​បន្ត​ ​៖​  Microsoft ជំរុញ​វប្បធម៌​គោរព​កម្មសិទ្ធិ​បញ្ហា លើក​ស្ទួយ​អ្នក​អភិវឌ្ឍ​កម្មវិធី​ក្នុង​ស្រុក

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ phonearena