ឈិន ឡុង ត្រូវ​ថៅកែ​ភាពយន្ត​ បង្ខំ​ឱ្យ​លុតជង្គង់​សុំទោស?

  • 2014-10-29 15:38:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ក្បាច់គុន ឈិន ឡុង ​ថ្មីៗនេះ បាន​ចូល​រួម​​សន្និសីទកាសែត​មួយ ហើយ​ត្រូវ​អ្នកសារព័ត៌មាន​ជីកសួរ​រឿង​ថា លោក​ត្រូវ​ថៅកែ​ភាពយន្ត​​ហុងកុង​ឈ្មោះ Charles Heung បង្ខំ​ឱ្យ​លុតជង្គង់​សុំទោស។

​នាង Fan Bingbing និង Jackie Chan ក្នុងសន្និសីទកាសែត​រឿង Skiptrac 

 

ឈិន ឡុង បាន​ឆ្លើយតប​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាង​ច្បាស់​ថា ព័ត៌មាន​នេះ​បាន​លេច​ឮ​កាល​ពី​ខែមុន ហើយជា​ព័ត៌មាន​មិន​ពិត​ គឺ​គ្រាន់​តែ​ជា​ពាក្យចចាមអារ៉ាម​ប៉ុណ្ណោះ។

 

“ខ្ញុំ​អាច​អត់ទ្រាំ​នឹង​រឿង​នេះ​បាន តែ​មិន​ត្រូវ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ម្ដាយ​ Jaycee ទេ។ ខ្ញុំ​​អង្វរ​អ្នក កុំ​ប្រើ​ការ​សន្និដ្ឋាន​របស់​អ្នក សរសេរ​ព័ត៌មាន​អស់​នេះ"។ ​

 

​សំនួរ​មួយ​ឆ្លើយ​ទើប​តែ​ចប់​សំនួរ​មួយ​ទៀត​បាន​បន្លឺ​ឡើង៖" តើ​រឿងក្ដី​របស់​កូនប្រុស​​លោក​ឈ្មោះ Jaycee Chan វិវដ្ដដល់​ណា​ហើយ?”

 

 

តារា​កំប្លុកកំប្លែង​និង​ពូកែ​ហក់លោត​រូប​នេះ​ថ្លែង​ថា លោក​មិន​ច្បាស់​ដែរ​ពី​ការ​វិវដ្ដ​​​ក្ដី​របស់​កូន​នៅ​ឡើយ​ទេ៖" ព័ត៌មាន​ខ្ញុំ​ឮ គឺ​ដូច​អ្វី​ដែល​អ្នក​ដឹង​ដែរ"។

 

បើ​តាម​ការ​ឱ្យ​ដឹង​​របស់ ឈិន ឡុង ការ​ចាប់​ខ្លួន​​កូន​ប្រុស មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការងារ​​របស់​លោក​ទេ ហើយ​បច្ចុប្បន្ន​លោក​កំពុង​ថត​រឿង​ថ្មី Skiptrace ដឹក​នាំ​ដោយ​លោក Renny Harlin , Fan Bingbing និង Johnny Knoxville ។

 

កាល​ពី​ថ្ងៃ​ទី២៣ ខែ​តុលា​កន្លង​មក ឈិន ឡុង និង​តារា​រួម​អាជីព Fan Bingbing បាន​រួម​រួម​ក្នុង​សន្និសីទកាសែត​មួយ​ស្ដី​ពី​​រឿង​ថ្មី Skiptrace ​របស់​ពួកគេ។ យ៉ាងណា​​​នា​ឱកាស​នោះ ប្រភព​ក៏​បាន​បង្ហាញ​ឱ្យ​ដឹង​ពី​រឿង​ថ្មី "ដាវ​នាគរាជ Dragon Blade) របស់​តារា​វ័យ​៦០​ឆ្នាំ​ដែរ​ថា  នឹង​ចាក់​​​បញ្ចាំង​នៅ ខែ​មករា ឆ្នាំ​២០១៥​ ខាងមុខរ៕ ​

 

 

ឈិនឡុង ជួប Fan Bingbing ​ក្នុង​រឿង​ថ្មី “Skiptrace”

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ jaynestars

អត្ថបទថ្មី