ប្រើមុខងារនេះ កុំឲ្យមានការរំខានពេលលេងហ្គេមលើ iPhone
- 2016-05-12 21:21:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើមុខងារនេះ កុំឲ្យមានការរំខានពេលលេងហ្គេមលើ iPhone
ចន្លោះមិនឃើញ
ការលេងហ្គេមលើទូរសព្ទ iPhone ភាគច្រើនតែងទទួលការរំខានពី Notification ជាពិសេសគឺការហៅចូលនៃទូរសព្ទដែលធ្វើឲ្យផ្អាកដំណើរហ្គេមតែម្ដង។ យ៉ាងណាក្ដីមានមុខងារមួយលើទូរសព្ទ iPhone អាចជួយកែខៃបញ្ហានេះ។
@ចូលដំណើរការតាម Settings → Do Not Disturb ឬ បើកតាម Control Center ដោយចុចលើសញ្ញាព្រះចន្ទ
@Allow Calls From ជាទីតាំងកំណត់ឲ្យទទួលការហៅចូលពីលេខទូរសព្ទណា ដែលអ្នកគិតថាសំខាន់
@Repeated Calls ដំណើរការវាដើម្បីអនុញ្ញាតឲ្យ លេខទូរសព្ទដែលហៅចូលចំនួនពីរលើក ហៅចូលមកកាន់អ្នកបាន
@ត្រង់ទីតាំង Silence ជ្រើសយកពាក្យ "Always” ដើម្បីបិទចោល Notification និងការហៅចូលទាំងអស់ ហើយពាក្យ "Only while iPhone is locked” ប្រើដើម្បីបិទចោល Notification និងការហៅចូលទាំងអស់នៅពេលដែលទូរសព្ទ iPhone ចាក់សោតែប៉ុណ្ណោះ៕ ចុចអាន៖ ខ្ជិលចូលបើកមុខងារសន្សំសំចៃថ្ម អាចបើកតាម Siri បានយ៉ាងងាយ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ LifeHacker