សត្វ​​ទាំង​១០​ដែល​មាន​​​​រូប​រាង​​គួរ​ឲ្យ​ស្រលាញ់​ជាង​គេ​​​​​

  • 2016-05-14 13:17:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​ភព​ផែន​ដី​មាន​ប្រភេទ​ពូជ​សត្វ​ និង​រុក្ខជាតិ​​​ច្រើន​​​ប្រភេទ​​ រស់​នៅ​​​ក្នុង​មជ្ឈដ្ឋាន​ផ្សេង​ៗ​គ្នា។ ចំពោះ​​សត្វ​ក៏​ដូច​ជា​រុក្ខជាតិ​រាប់​រយ​ប្រភេទ​ទាំង​នោះ តែង​មាន​រូប​​រាង​​ខុស​ប្លែក​គ្នា​ទៅ​តាម​​ធម្មជាតិ​ដែល​បាន​បង្កើត​វា។ តាម​រយៈ​វិបសាយ​ចំណេះ​ដឹង Storyeo បាន​បង្ហាញ​ពី​សត្វ​​១០​ប្រភេទ​ដែល​រូប​រាង​ស្អាត​គួរ​ឲ្យ​ស្រលាញ់៖ ​​​

 

១. សត្វ​Quokka

ជា​​សត្វ​ទំហំ​ប៉ុន​​​ឆ្មា​ដែល​​រស់​​​​​​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។ Quokka មាន​​លក្ខណៈ​​ដូច​ជា​សត្វ​កង់ហ្គូរូ​​ដែរ ដោយ​វា​មាន​ថង់​សម្រាប់​ដាក់​កូន​ៗ​របស់​វា និង​​ទៅ​ណា​មក​​ណា​ដោយ​ការ​លោត។

 

២. Penguin អាហ្វ្រិក

មាន​ឈ្មោះ​ហៅ​ម្យ៉ាង​ទៀត​ថា Jackass Penguin ឬ​ Penguin ជើង​ខ្មៅ វា​តែង​រស់​នៅ​​ផ្ដុំ​គ្នា​នៅ​​តាម​ឆ្នេរ​សមុទ្រ​នៃ​​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

 

៣. ត្រី​សេះ​សមុទ្រ Pygmy

ជា​ប្រភេទ​ត្រី​​រូប​រាង​ដូច​សេះ​​រស់​នៅ​​លាក់​ខ្លួន​នៅ​តំបន់​ផ្កា​ថ្ម​​នៃ​​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍។ វា​មាន​ប្រវែង​ពី​១,៤ ស.ម. ទៅ​២,៧ ស.ម. ។

 

៤. ឈ្លូស​​ Dik-dik

Dik-dik ជា​ប្រភេទ​ឈ្លូស​​តូច​ម្យ៉ាង​ រស់​នៅ​​​​ភាគ​ខាង​​កើត​នៃ​អាហ្វ្រិក​ខាង​ត្បូង។ វា​មាន​កម្ពស់​​៣០​ទៅ​៤០​ ស.ម. ទម្ងន់​ពី​៣​ទៅ​៦​គីឡូក្រាម នឹង​អាច​រស់​បាន​ប្រហែល​​១០​ឆ្នាំ។

 

៥. ស្វា​ Emperor Tamarin ជា​ប្រភេទ​ស្វា​​តូច​ៗ​​​រស់​នៅ​ព្រៃ​​នៃ​​​អាមេរិក​ភាគ​ខាង​ត្បូង។ វា​មាន​ឈ្មោះ​ Emperor ដោយ​សារ​តែ​​​ពុក​មាត់​ស្រស់​ឆើត ដូច​អធិរាជ​អាល្លឺម៉ង់ Wilhelm II ។ អ្នក​ទេសចរ​អាច​​រក​មើល Emperor Tamarin នៅ​ក្នុង​ប្រទេស​​ប៉េរូ និង​ប្រទេស​ប្រេស៊ីល។

 

៦. សេះ​តូច​ Shetland

ជា​​ពូជ​សេះ​តូច​​មាន​ប្រភព​មក​ពី​ប្រជុំ​កោះ​Shetland ក្នុង​ប្រទេស​ស្កុតឡែន។ អ្នក​ទេសចរ​រក​ឃើញ​វា​រស់​នៅ​សហរដ្ឋអាមេរិក​ផង​ដែរ។

 

៧. កំប្រុក​ហោះ​

វា​មាន​ឈ្មោះ​ជា​កំប្រុក​ហោះ​ប៉ុន្តែ​​វា​មិន​ចេះ​ហោះ​នោះ​ទេ។ វា​អាច​​ហក់​សំកាំង​ខ្លួន​​​ដូច​ហោះ ដោយ​ប្រើ​រោម​ភ្នាស​ជាប់​ដៃ​និង​ជើង​​របស់​​វា។ វា​រស់​នៅ​​ក្នុង​ព្រៃ​នៃ​សហរដ្ឋអាមេរិក​ និង​ប្រទេស​កាណាដា។

 

​​​​​​​​​​​​​៨. ខ្លា​ឃ្មុំ​Panda ក្រហម​

វា​មាន​ឈ្មោះ​ម្យ៉ាង​ទៀត​គឺ​ឆ្មារ​ខ្លា​ឃ្មុំ​ ដែល​ចូល​ចិត្ត​រស់​នៅ​លើ​ដើម​ឈើ​មាន​មែក​សាខា​ធំ​​ៗ។ Panda ក្រហម​​​​ច្រើន​រស់​នៅ​ក្នុង​​​ព្រៃ​ភ្នំ​នៃ​ប្រទេស​នេប៉ាល់ ប្រទេស​ឥណ្ឌា​ ភូមា និង​ចិន។

 

​​៩. កញ្ជ្រោង​ Fennec

ជា​ពូជ​កញ្ជ្រោង​តូច​ជាង​គេ​បំផុត​​ក្នុង​លោក វា​មាន​ទម្ងន់​ពី​១​ទៅ ១,៣​គីឡូក្រាម និង​ប្រវែង​ពី​២២​ទៅ​៤០​សង់ទីម៉ែត្រ។ ពួក​មាន​រោម​ក្រាស់​​ៗ ច្រើន​រស់​នៅ​តំបន់​ដី​ខ្សាច់​​នៃ​ប្រទេស​ម៉ារ៉ុក (អាហ្វ្រិក) ។

 

១០. អណ្ដើក​ខ្នង​ស្បែក

ជា​ប្រភេទ​អណ្ដើក​ដែល​រស់​នៅ​អាយុ​កាល​​រាប់​លាន​ឆ្នាំ​ និង​កំពុង​រង​ការ​​ផុត​ពូជ​នា​ពេល​បច្ចុប្បន្ន។ អ្នក​ទេសចរ​អាច​ឃើញ​វា​នៅ​កោះ​បាលី នៃ​ប្រទេស​ឥណ្ឌូណេស៊ី៕

 

ចុចអាន៖ តំបន់​​ប្លែក​ៗ​៩​កន្លែង​​ដូច​ភព​ផ្សេង​​ ដែល​អ្នក​អាច​មិន​ជឿ​ថា​មាន​​លើ​​ផែន​ដី​​

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ storyreo​​​ ​​

អត្ថបទពេញនិយម