ហេតុ​ផល​​សាមញ្ញ​មួយ​ធ្វើ​ឲ្យ​តួ​ស្រី​ F4 កូរ៉េ​​​បាក់​ចិត្តលើគូ​ដណ្ដឹង​

  • 2016-05-15 15:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Ahn Jae Hyun ​បាន​បង្ហើប​ពី​មូលហេតុ​ដ៏​សាមញ្ញ​មួយ​ធ្វើ​ឲ្យ​​​​នាង​ Go Hye Sun ដែល​ជា​គូ​ដណ្ដឹង​បាក់​ចិត្ត​ស្រឡាញ់​​លើ។

 

 

​កម្មវិធី​ទូរទស្សន៍​​មួយ​​​របស់​កូរ៉េ​បាន​សួរ​សំនួរ​ទៅ​កាន់​តារា​វ័យ​ក្មេង​រូប​នេះ​ថា​​៖ ​"តើ​​ Go Hye Sun ចូល​ចិត្ត​លោក​ត្រង់​ណា​ខ្លះ?”។ ភ្លាមៗ​នោះ​ Ahn Jae Hyun ក៏​បាន​ឆ្លើយ​ថា៖ "នាង​​ធ្លាប់​បាន​និយាយ​ថា​ពេល​ដែល​​នាង​​ស្រមៃ​​​ដល់​​គ្រា​ដែល​​គ្មាន​ខ្ញុំ​នៅ​ក្បែរ​​ គឺ​នាង​ស្រាប់​តែ​​មិន​សប្បាយ​ចិត្ត​ជា​ខ្លាំង"។

 

 

គួរ​បញ្ជាក់​ដែរ​ថា Ahn Jae Hyun និង Goo Hye Sun ជួប​គ្នា​ដំបូង​តាម​រយៈ​ការ​សហការ​ក្នុង​រឿង “Blood” ហើយ​គូ​ស្នេហ៍​មួយ​គូ​នេះ​គ្រោង​នឹង​​រៀប​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃ​ទី​២១​​ ខែ​ឧសភា​នេះ៕

 

ចុច​អាន៖ សៀវ ឡុង​នី និង​មិត្ត​ប្រុស​ចែក​ផ្លូវ​គ្នា​ព្រោះ​ឃ្លាត​កាយ​ណាយ​ចិត្ត?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ AllKpop​​​​​