ការ​ពិត​អស្ចារ្យ​ទាំង​ប្រាំអំពី​ទ្រព្យ​សម្បត្តិ​​មហាសាល មហាសេដ្ឋី​លោក Bill Gates

  • 2016-05-18 13:15:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Bill Gates ជា​​ម្ចាស់​ក្រុមហ៊ុន​ Microsoft និង​ជា​មហាសេដ្ឋី​បច្ចេកវិទ្យា​មួយ​រូប ដែល​ជាប់​ក្នុង​​បញ្ជី​បុគ្គល​មាន​ជាង​គេ​ក្នុង​លោក​របស់​ទស្សនាវដ្ដី​ Forbes។

 

ខាង​ក្រោម​ជា​ការ​ពិត​ដ៏​អស្ចារ្យ​ទាំង​ប្រាំ ​អំពី​ទ្រព្យ​សម្បត្តិ​​មហាសាល​របស់​មហាសេដ្ឋី​រូប​នេះ៖​

 

 

​​​​​​​​​​​១. បើ​​យោង​តាម​ទិន្នន័យ​ចន្លោះ​ឆ្នាំ​ ២០១៤-២០១៥ បង្ហាញ​ថា​ លោក​ Bill Gates អាច​បង្កើន​ទ្រព្យ​សម្បត្តិ​បាន​ ៣,២​ពាន់​លាន​ដុល្លារ។ បើ​គិត​ជា​វិនាទី​អាច​រក​បាន​ ១០១,៤៧​ដុល្លារ/វិនាទី​, ១​នាទី​រក​បាន​ ៦ ០៨៨​ដុល្លារ, ១​ម៉ោង​រក​បាន​ ៣៦៥ ២៨០​ដុល្លារ និង​មួយ​ថ្ងៃ​រក​បាន​ ៨,៧​លាន​ដុល្លារ។

 

២. ប្រសិន​បើ​ Bill Gates ជ្រុះ​លុយ​ ១០០ ​ដុល្លារ​មួយ​សន្លឹក​ គាត់​ប្រហែល​​មិន​អោន​រើស​ឡើយ​ ព្រោះ​​អំឡុង​ពេល​ ៤​ វិនាទី ដែល​អោន​រើស​នោះ​ អាច​រក​បាន​មក​វិញ​ ៤០០​ ដុល្លារ​ បាត់​ទៅ​ហើយ។

 

៣. គិត​ត្រឹម​​ខែ​ឧសភា​នេះ​លោក​ Bill Gates មាន​ទ្រព្យ​សរុប​ ៨៤,៣​ពាន់​លាន​ដុល្លារ​ ហើយ​បើ​ Bill Gates ជា​ប្រទេស​ នោះ​​នឹង​ជា​ប្រទេស​ទី​ ៩១​ ដែល​មាន​ជាង​គេ​ក្នុង​លោក។

 

៤. លោក​ Bill Gates បច្ចុប្បន្ន​មាន​វ័យ​ ៦០​ ឆ្នាំ។ ឧទាហរណ៍​ថា​​គាត់​រស់​បាន​ត្រឹម​ ៤០​ ឆ្នាំ​ទៀត​ គាត់​ត្រូវ​ចាយ​ជិត​ ៦​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ចាយ​ទ្រព្យ​ដែល​មាន​ឲ្យ​អស់។

 

៥. ឧបមា​ថា​លោក​ Bill Gates បរិច្ចាគ​​លុយ​ ១០​ដុល្លារ​ ទៅ​ឲ្យ​មនុស្ស​រាល់​គ្នា​ក្នុង​ពិភពលោក​ គាត់​នៅ​សល់​ទ្រព្យ​ ប្រហែល​ ១០​ពាន់​លាន​ដុល្លារ​ ទៀត​សម្រាប់​ចាយ​វាយ៕

​​​​​​​​​​​ ចុច​អាន៖ ការងារ​កំពូល​ៗ​​ក្នុង​​សហគ្រាស​រថយន្ត​​​ហ្វីលីពីន ​អាច​រក​ចំណូល​បាន​ប៉ុន្មាន?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ​ប្រភព៖ Mic, Quora

អត្ថបទថ្មី