​iPhone 7 ​ប្រើ​អេក្រង់​ ​Samsung​ ​និង​បន្ទះ​ ​Chip​ ​របស់​ ​Intel​

  • 2016-05-18 16:23:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

GSMARENA និង PHONEARENA បានបង្ហាញថា​ ​iPhone​ ​7​ ​នឹង​ដំណើរ​ការ​ដោយ​បន្ទះ​ ​Chip​ ​របស់​ ​Intel​ ​ហើយ​មាន​បំពាក់​នូវ​អេក្រង់​ ​AMOLED​ ​របស់​ ​Samsung​ ​ផង​ដែរ​។​

 

 

Intel ​នឹង​ធ្វើ​ការ​ផ្គត់​ផ្គង់​ ​៥០​%​ ​នៃ​បន្ទះ​ Chip របស់​ ​iPhone 7 ហើយ​ ​៥០​%​ ​ទៀត​ ​Apple​​​ ​នៅ​បន្ត​ប្រើ​បន្ទះ​ ​Chip​ ​របស់​ ​Qualcomm​។​ ​នេះ​អាច​មិន​មែន​ជា​រឿង​ថ្មី​ ​ដែល​ ​Apple​ ​ងាក​មក​ប្រើ​បន្ទះ​ ​Chip​​​ របស់​ Intel ​ព្រោះ​គេ​សង្កេត​ឃើញ​ថា​ ​iPhone​​ 6s​ ​និង​ ​6s​ ​Plus​ ​មួយ​ចំនួន​ក៏​មាន​ប្រើ​ ​Chip​ ​របស់​ Intel​ ​ប្រភេទ​ ​7360LTE​ ​ដែរ​។​

 

 

តែ​រឿង​ដែល​គួរ​កត់​សម្គាល់​នោះ​ ​Apple​ ​ត្រៀម​ផ្លាស់ប្ដូរ​ពី​ការ​ប្រើ​អេក្រង់​ ​LCD​ ​ទៅ​ជា​អេក្រង់​ ​AMOLED​ ​សម្រាប់​ស្មាតហ្វូន​ជំនាន់​ក្រោយ​ ​ខណៈ​Samsung​​ នឹង​រ៉ាប់រង​ផ្គត់ផ្គង់​រហូត​ដល់ ៦០ % ​​បច្ចេកវិទ្យា​អេក្រង់ AMOLED សម្រាប់​​ Apple​។​ ​

 

Samsung នឹង​ធ្វើ​ការ​វិនិយោគ​​ទឹក​ប្រាក់​ពី​ ​៦,​៦៤​ ​ពាន់​លាន​ដុល្លារ​ដល់​ ​៧,៤៧​ពាន់​លាន​ដុល្លារ​ ​ដែល​អាច​ផលិតបាន​អេក្រង់ AMOLED  ១០០ ​លាន​គ្រឿង​នៅ​ឆ្នាំក្រោយ​​៕​

 

អាន​បន្ត​ ​៖​ ​ បញ្ហា​លើ​ iPhone គិត​ថា​ពិបាក​ តាមពិត​​ស្រួល​ដោះ​ស្រាយ​

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ gsmarena, phonearena

អត្ថបទថ្មី