តារាម៉ូដែលមុខស្អាត រាងអេម តែមើលដើមទ្រូង គឺថា...
- 2014-09-18 19:11:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាម៉ូដែលមុខស្អាត រាងអេម តែមើលដើមទ្រូង គឺថា...
ចន្លោះមិនឃើញ
មើលតែមុខមាត់ និងរាងរៅដ៏ស្រឡូន គេប្រាកដជាគិតថាតារាម៉ូដែលសក់ពណ៌ទង់ដែងរូបនេះគឺជានារីស្រស់ស្អាតម្នាក់។ ប៉ុន្តែបើក្រឡេកមើលដើមទ្រូងរបស់នាងវិញ គេប្រាកដជាទទួលបានចម្លើយផ្សេង គឺថាការពិតនាងជាមនុស្សប្រុសសោះ។
Andrej Pejic គឺជាតារាម៉ូដែលប្ដូរភេទដ៏ល្បីល្បាញម្នាក់មកពីប្រទេសអូស្ត្រាលី ដែលមានមុខមាត់និងរាងរៅដូចជាមនុស្សស្រីពិតៗដូច្នោះដែរ ប៉ុន្តែនាងមិនបានវះកាត់ដើមទ្រូងនោះទេ។
តារាម៉ូដែលវ័យ ២២ឆ្នាំរូបនេះបានកើតនៅប្រទេសស៊ែប ប៉ុន្តែនាងបានធំដឹងក្ដីនៅប្រទេសអូស្ត្រាលី ជាមួយម្ដាយជាស្ត្រីមេម៉ាយ និងបងប្រុសម្នាក់។ Pejic បានចាប់ផ្ដើមអាជីពជាអ្នកបង្ហាញម៉ូដនៅអាយុ ១៧ឆ្នាំ ដែលកាលនោះនាងបង្ហាញម៉ូដទាំងសំលៀកបំពាក់មនុស្សប្រុស និងសំលៀកបំពាក់មនុស្សស្រី។ ប៉ុន្តែក្រោយពីវះកាត់ប្ដូរភេទនៅឆ្នាំ២០១៤នេះ នាងនៅបង្ហាញតែសំលៀកបំពាក់មនុស្សស្រីមួយគត់។
Pejic បានទទួលប្រជាប្រិយភាពច្រើនតាមរយៈការដើរបង្ហាញម៉ូដនៅកម្មវិធី Jean Paul Gaultier និងធ្លាប់បង្ហាញមុខនៅលើក្របទស្សនាវដ្ដីបារាំងល្បីៗជាច្រើន ដូចជា Vogue និង Elle។ ឥលូវនេះសូមទស្សនារូបភាពរបស់ Pejic ទាំងអស់គ្នា៖
អាន៖Beyonce បង្ហាញរូបឈុតប៊ីគីនីច្រើនសន្លឹក ទាក់ទាញចំណាប់អារម្មណ៍ខ្លាំង
មើលហើយ មានអ្វីចង់និយាយដែរ?ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ nydailynews