​Google​ ​បញ្ចេញ​មុខងារ​ពីរ​ ​ប្រជែង​ ​Apple​ ​និង​ ​Facebook

  • 2016-05-19 18:08:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍​ ​Google I/O 2016 Google​ ​បាន​បញ្ចេញ​​កម្មវិធី​ ​និង​ផលិត​ផល​ថ្មី​ៗ​ជា​ច្រើន​ ​តែ​ក្នុង​នោះ​​មាន​កម្មវិធី​ ​២​ ​គឺ​ ​Allo​ ​និង​ ​Duo​ ​ដែល​គេ​ជឿ​ថា​ជា​គូ​ប្រជែង​​កម្មវិធី​ ​Facebook Messenger​ ​និង​ ​Apple​ ​Facetime​។​

 

 

Allo​ ​ជា​កម្មវិធី​សម្រាប់​ផ្ញើ​សារ​ ​ដែល​មាន​មុខ​ងារ​​ស្រដៀង​ទៅ​នឹង​ ​Facebook Messenger​។​ ​តែ​ដោយសារ​​ជា​កម្មវិធី​ថ្មី​ ​ដូច​នេះ​វា​មាន​មុខ​ងារ​លើស​ ​Messenger។​ ​ឧទាហរណ៍​ ​ពេល​អ្នក​ទទួល​បាន​សារ​ជា​រូបភាព​លក្ខណៈ​កំប្លែង​ ​នោះ​ ​Allo​​​ នឹង​ណែនាំ​នូវ​រូបភាព​ប្រភេទ​នោះ​មក​អ្នក​ ​​សម្រាប់​ប្រើ​ឆ្លើយ​តប​ទៅវិញ​ផង​ដែរ​។​

 

 

Duo​ ​ជា​កម្មវិធី​ឆ្លើយ​ឆ្លង​តាម​វីដេអូ​ ​ដូច​ ​Facetime​ ​របស់​ ​Apple​ ​ហើយ​ចំណុច​ពិសេស​របស់​វា​គឺ​ ​អ្នក​អាច​មើល​ឃើញ​ ​វីដេអូ​ផ្សាយ​ផ្ទាល់​ ​(Livestream)​ ​របស់​ដៃ​គូដែល​ហៅ​មក​អ្នក​ ​ទោះ​មិន​ទាន់​ទទួល​ក៏​ដោយ​។​

 

 

អាន​បន្ត​ ​៖​ ​Chlart Drive ដំណោះ​ស្រាយ​ថ្មី​​មិន​ឲ្យ​​​ជាប់​​ស្ទះ​ចរាចរណ៍

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​ ​businessinsider​ ​

អត្ថបទថ្មី