រៀន​ធ្វើ​នំ​ភីហ្សា​​ខ្នាតតូចតាម​រស​ជាតិ​ចូល​ចិត្ត​​ ​​ដោយ​​​​​​​ខ្លួន​​ឯង

  • 2016-05-19 21:06:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នំ​ភីហ្សា​ជា​​ចំណី​អាហារ​មាន​ប្រភព​​មក​ពី​ប្រទេស​អ៊ីតាលី​មួយ​ដែល​​មនុស្ស​ជា​ច្រើន​លើ​ពិភព​លោក​​និយម​​ចូល​ចិត្ត​ទិញ​ញ៉ាំ​តាម​ហាង​អាហារ​​នានា។ យ៉ាង​​ណា​មិញ​​ ពេល​​មាន​កម្មវិធី​​​ជប់លៀង​ផ្សេង​ៗ​ជា​មួយ​​បង​ប្អូន ឬ​មិត្តភ័ក្ដិ អ្នក​ក៏​អាច​​សាក​ល្បង​ធ្វើ​វា​​ដោយ​មាន​ថែម​រសជាតិ​ទៅ​តាម​ចំណង់​​ចំណូល​ចិត្ត​ ដោយ​រៀន​ពី​វិធី​​​​​​ងាយ​ៗ​ខាង​ក្រោម​នេះ៖ ​​

 

គ្រឿង​ផ្សំ​ធ្វើ​នំ៖ - ម្សៅ​ធ្វើ​នំ ១​ពែង​កន្លះ (២២៥​ក្រាម) - ស្ករ​ស ១​ស្លាប​ព្រា​បាយ - មេ​ដំបែ ១​ស្លាប​ព្រា​បាយ - អំបិល​ ១​ស្លាប​ព្រា​បាយ - ទឹក​ - ប្រេង​អូលីវ (អាច​រក​ទិញ​បាន​​តាម​ផ្សារ​ទំនើប)

គ្រឿង​​​ផ្សំ​​ទឹក​ជ្រលក់​​៖

  • ខ្ទឹម​​ស ៣​ទៅ​៤​គ្រាប់
  • ខ្ទឹម​បារាំង​ ១
  • ប៉េងប៉ោះ​ ២
  • ស្ករ​ស ១​ស្លាប​ព្រា​បាយ
  • ម្រេច​ម៉ដ្ឋ​ កន្លះ​ស្រាប​ព្រា​បាយ
  • ទឹក​ប៉េងប៉ោះ ១​​ដប
  • អំបិល​១​ស្លាប​ព្រា​បាយ
  • ប្រេង​ផ្កា​​ឈូករ័ត្ន​ (មាន​លក់​នៅ​ផ្សារ​ទំនើប)។

គ្រឿង​បន្ថែម​រសជាតិ​ពី​លើ​៖ *សម្រាប់​គ្រឿង​បន្ថែម​រសជាតិ​ពី​លើ​អ្នក​អាច​រើស​យក​​ប្រភេទ​សាច់​ ឬ​​បន្លែ​​តាម​ដែល​អ្នក​ចូល​ចិត្ត ឧទាហរណ៍​៖

  • សាច់​ជ្រូក​ចិញ្ច្រាំ​ ១០០​ក្រាម
  • ម្ទេស​ប្លោក​បៃតង​ ១​កូន​ចាន
  • ឈីស ១​​កូន​ចាន
​​ ​​​

របៀប​ធ្វើ​​នំ​៖ - ដាក់​លាយ​ម្សៅ​ធ្វើ​នំ ជា​មួយ​​អំបិល ស្ករ​ស មេ​ដំបែ​ កូរ​ឲ្យ​សព្វ​ រួច​ចាក់​ប្រេង​អូលីវ​​​ចំនួន​៣​ស្លាប​ព្រា​បាយ​ចូល​​​និង​កូរ​​ច្របល់​ឲ្យ​សព្វ និង​ចាក់​ទឹក​បន្តិច​ចូល​​ច្របាច់​ឲ្យ​សព្វ​ (ឲ្យ​​ម្សៅ​ឡើង​ស្អិត​​ចូល​គ្នា) ។

  • រោយ​កម្ទេច​ម្សៅ​ធ្វើ​នំ​លើ​តុ រួច​យក​ម្សៅ​ស្អិត​​ទៅ​​វៃ​លុញ​​ឲ្យ​ចូល​ជាតិ​ល្អ​រយៈ​ពេល​៥​នាទី​។ យក​ម្សៅ​​វៃ​រួច​លាប​ប្រេង​បន្តិច​រួច​ដាក់​​ថង់​ប្លាស្ទិក​​​និង​គ្រប​ផ្អាប់​​ទុក​រយៈ​ពេល​មួយ​ម៉ោង។

របៀប​ធ្វើ​​​​​ទឹក​ជ្រលក់​៖

  • យក​ប៉េងប៉ោះ និង​​ខ្ទឹម​បារាំង​ហាន់​ជា​ដុំ​ដាក់​ចូល​គ្នា​ក្នុង​ឆ្នាំង​មួយ លាយ​គ្រឿង​ផ្សំ​ទាំង​អស់​ចូល​ដូច​ជា ខ្ទឹម​​ស ម្រេច អំបិល​ ទឹក​ប៉េងប៉ោះ​​២​ស្លាប​ព្រា​បាយ​ចូល និង​ចាក់​ប្រេង​ផ្កា​ឈូករ័ត្ន​​២​ស្រាប​ព្រា​បាយ​ចូល​ និង​ចាក់​ទឹក​ចំណុះ​មួយ​ចាន​ចូល រួច​យក​ទៅ​កម្ដៅ​​ចម្អិន​រយៈ​ពេល​៣០​នាទី រួច​​កូរ​ឲ្យ​ម៉ដ្ឋ។

របៀប​ធ្វើ​គ្រឿង​បន្ថែម​រសជាតិ​៖ ​​​- យក​សាច់​ជ្រូក​ច្របល់​ជា​មួយ​ម្រេច ឲ្យ​សព្វ​​រួច​លុញ​ៗ​​ជា​ដុំ​តូច​ៗ។

របៀប​ចម្អិន​ជា​នំ​ភីហ្សា៖

  • យក​ម្សៅ​ដែល​បាន​ផ្អាប់​ទុក​មួយ​ម៉ោង​រួច មក​​វាយ​ជា​រាង​មូល​សំប៉ែត​​​តាម​ការ​ពេញ​ចិត្ត​ រួច​យក​វា​ដាក់​ក្នុង​ថាស​មួយ​​ដែល​មាន​ចាក់​ប្រេង​បន្តិច​​គ្រប​ទុក​រយៈ​ពេល​១០​នាទី។

  • យក​នំ​មក​​ថែម​គ្រឿង​ពី​លើ​ដោយ​រោយឈីស ស្រូប​ទឹក​ជ្រលក់​ រួច​ដាក់​សាច់​ជ្រូក​ចិញ្ច្រាំដ​ដែល​បាន​ពូត​ជា​ដុំ​តូច​ៗ ដាក់​ម្ទេស​ប្លោក​បៃតង​ហាន់​រួច។ រៀប​ចំ​រួច​រោយ​​ឈីស​ពី​លើ​បន្ថែម​ រួច​យក​​នំ​ភីហ្សា​ទៅ​ដុត​​ចម្អិន​​ក្នុង​​​កម្ដៅ​ប្រមាណ​២៣០​អង្សា​សេ រយៈ​ពេល​ប្រហែល​​២៥​នាទី អ្នក​នឹង​បាន​ភីហ្សា​​ក្លិន​ឈ្ងុយ​ឆ្ងាញ់​​មួយ​។ តោះ!​សាក​ថ្វី​ដៃ​​ខ្លួន​ឯង​មើល រសជាតិ​យ៉ាង​ណា​ដែរ?

 

ចុចអាន​៖  នរណា​ខ្លះ​ចូល​ចិត្ត​ ប៊្លូម៉ាការីតា? ពេល​នេះ​​អ្នក​​អាច​​ធ្វើ​ញ៉ាំ​​ខ្លួន​ឯង​យ៉ាង​ងាយ!

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ stepByStepChannel ​​