​Samsung​ និង​ Alibaba​ ​​រួម​គ្នា​​បង្កើត​ប្រព័ន្ធ​ទូទាត់​សាច់​ប្រាក់​ធំ​ជាង​គេ​

  • 2016-05-19 21:12:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung​ ​បាន​ធ្វើ​សេចក្ដី​ប្រកាស​មួយ​ ​ស្ដីពី​ការ​រួម​សហការ​គ្នា​ជា​មួយ​សម្ព័ន្ធ​​ក្រុមហ៊ុន​ ​Alibaba​ ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ទូទាត់​សាច់​ប្រាក់​តាមអ៊ីនធឺណិត​ធំ​ជាង​គេ​បំផុត​។​

 

 

​ការ​រួម​សហការ​គ្នា​នេះ​​មាន​ន័យ​ថា​ ​រាល់​អ្នក​ប្រើ​ស្មាតហ្វូន​​ ​Samsung​ ​នឹង​មាន​​គណនី​ ​Alipay​ ដោយ​ស្វ័យប្រវត្ត​។​ ​គូស​បញ្ជាក់​ផង​ដែរ​ថា​ ​Alipay​ ​គឺ​ជា​ប្រព័ន្ធ​សុវត្ថិភាព​ផ្នែក​ទូទាត់​សាច់​ប្រាក់​រវាង​អាជីវករ​ ​និង​អ្នក​ទិញ​ ​ដែល​មាន​ប្រតិបត្តិការ​នៅ​លើ​គេហទំព័រ​ ​Alibaba​។​ ​

 

 

​Alipay​ ​មាន​​មុខ​ងារ​ដែល​ធ្វើ​ឲ្យ​អ្នក​ទិញ​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​លើ​ ​Alibaba​ ​ព្រោះ​វា​អាច​ឲ្យ​អ្នក​ដឹង​ច្បាស់​ពី​ ​ពេល​វេលា​ដែល​អ្នក​អាច​នឹង​ទទួល​ទំនិញ​ ​ក៏​ដូច​ជា​សុវត្ថិភាព​ ​និង​គុណភាព​ទំនិញ​ផង​ដែរ​៕​

 

​អាន​បន្ត​ ​៖​ Google​ ​បញ្ចេញ​មុខងារ​ពីរ​ ​ប្រជែង​ ​Apple​ ​និង​ ​Facebook

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​ ​channelnewsasia​ ​