មនុស្ស​ប្រុស​ក៏​ពិបាក​យល់​ណាស់​ដែរ​

  • 2016-05-21 13:14:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្ញុំ​ធ្លាប់​តែ​ឮគេ​ថា​មនុស្ស​ស្រី​ពិបាក​យល់​ តែ​ពេល​នេះ​ខ្ញុំ​បាន​ឮរឿង​មួយ​ពី​មិត្ត​ជិតដិត​ខ្ញុំ​ម្នាក់​ដែល​បាន​ប្រាប់​ខ្ញុំ​ថា​  កាល​នាង​រៀន​នៅ​វិទ្យាល័យ​ថ្នាក់​ទី​១២​ នាង​បាន​រៀន​ជាមួយ​មិត្ត​ម្នាក់​ដែល​ស្គាល់​គ្នា​យូរ​ហើយ​។

 

នាង​បាន​ប្រាប់​ថា ​ពេល​ចូល​រៀន​ដំបូង​មិន​សូវ​អី​ទេ​ តែ​យូរ​ៗ​ទៅ​កាន់​តែ​និយាយ​ស្អី​ស្ដាប់​មិន​យល់​ថា​ចង់​មាន​ន័យ​អី​។ ការពិត​ពួក​គេ​ស្គាល់​គ្នា​យូរ​ហើយ​តាំង​ពី​ក្មេងៗ​ គ្រាន់​តែ​គ្មាន​មិត្ត​ណា​ម្នាក់​ដឹង​ ព្រោះ​ពួក​គេ​មិន​ដែល​ប្រាប់​ទៅ​នរណា​ម្នាក់​ទេ​។

 

ពេល​រៀន​គេ​ចូល​ចិត្ត​រំឭក​រឿង​កាល​ពី​ក្មេង​នៅ​មុខ​មិត្ត​ខ្ញុំ​ ហើយ​មាន​ពេល​មួយ​នោះ​គេ​បាន​ប្រាប់​មិត្ត​រួម​ថ្នាក់​ថា​ គេ​និង​មិត្ត​ខ្ញុំ​ស្គាល់​គ្នា​យូរ​ហើយ​ ដែល​ធ្វើ​ឱ្យ​នាង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​រួម​ទាំង​មិត្ត​រួម​ថ្នាក់​ផង​ដែរ​។ នាង​រីករាយ​ដែល​គេ​នៅ​ចាំ​រឿង​កាល​ពី​មុន​ តែ​ក៏​ធុញ​ណាស់​ដែរ​ ព្រោះ​គ្រប់​គ្នា​ចាប់​ផ្ដើម​សួរ​នេះ​សួរ​នោះ ​ពិសេស​ស្រីៗ​។

 

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គេ​ចេះ​តែ​និយាយ​លេង​ថា​ គេ​និង​នាង​ស្រលាញ់​គ្នា​យូរ​ហើយ​តាំង​ពី​ក្មេងៗ​ ទាំង​ដែល​ការ​ពិត​មិន​ដែរ​បាន​ព្រមព្រៀង​គ្នា​អី​ផង​ ហើយ​ពាក្យ​នេះ​ធ្វើ​ឲ្យ​នាង​ត្រូវ​គេ​បង្អាប់​ពេញ​ថ្នាក់​ តែ​នាង​មិន​ទុក​ក្នុង​ចិត្ត​ទេ​ ព្រោះ​គិត​ថា​គេ​ប្រហែល​និយាយ​លេង​ ដោយ​នាង​ដឹង​ថា​គេ​មាន​សង្សារ​រួច​ហើយ​ ហើយ​នាង​ក៏​ស្គាល់​នារី​ម្នាក់​នោះ​ដែរ​។

 

 

(រូបតំណាង)

តែ​អ្វី​ដែល​ធ្វើ​ឱ្យ​នាង​កាន់​តែ​ឆ្ងល់​នោះ​គឺ​ ពេល​ពួក​គេ​មាន​ party​ ជុំ​គ្នា​ម្ដងៗ​នោះ​គេ​ក៏​សួរ​នាង​ថា​ បើ​គេ​ចូល​ស្ដី​នាង​យក​ទេ?​ ពេល​នោះ​នាង​មិន​បាន​តប​ទេ​ ព្រោះ​មិន​ដឹង​តប​ថា​ម៉េច​ ដោយ​ក្នុង​ចិត្ត​គិត​ថា​ បើ​ព្រម ​ខ្លាច​គេ​លេង​សើច​ព្រោះ​គេ​មាន​សង្សារ​ហើយ​ បើ​មិន​ព្រម​គឺ​ក្បត់​ចិត្ត​ខ្លួន​ឯង​ព្រោះ​នាង​ក៏​លួច​មាន​ចិត្ត​លើ​គេ​ដែរ។

 

ដូចនេះ​មាន​តែ​នៅ​ស្ងៀម​ តែ​នាង​ថា​មនុស្ស​គេ​ដូច​មិន​មែន​ប្រភេទ​មនុស្ស​លេង​សើច​ទេ​ព្រោះ​បើ​និយាយ​ទៅ​គេ​ជា​ប្រភេទ​មនុស្ស​ប្រុស​ដែល​ស្រីៗ​ចង់​បាន​ រៀន​ក៏​ពូកែ​ ឫកពា​ក៏​បាន​ហើយ​សំខាន់​គឺ​ស្អាត​ទៀត​ផង​។ មិន​តែ​ប៉ុណ្ណោះពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ គេ​ចេះ​តែ​និយាយ​ស្ដី​ប្លែកៗ​ ហើយ​ឫកពា​ក៏​ប្លែក​ដែរ​។ ការ​ពិត​ទៅ​មិត្ត​ខ្ញុំ​ម្នាក់​នេះ​ ក៏​មាន​កូន​ចិត្ត​លើ​គេ​ដែរ​ តែ​ដោយ​មូលហេតុ​ថា​គេ​មាន​សង្សារ​រួច​ហើយ​ ដូចនេះ​នាង​មិន​ចង់​ពាក់​ព័ន្ធ​និង​របស់​មាន​ម្ចាស់​ទេ​ ហើយ​អ្វី​ដែល​នាង​អាច​ធ្វើ​បាន​គឺ​នៅ​ឱ្យ​ឆ្ងាយ​ពី​គេ​ ព្រោះ​នាង​ខ្លាច​ខ្លួន​ឯង​មិន​អាច​គ្រប់គ្រង​អារម្មណ៍​បាន​។ នាង​ប្រាប់​ខ្ញុំ​ថា​ដោយសារ​ហេតុផល​នេះ​ហើយ​ ធ្វើ​ឱ្យ​ពួក​គេ​លែង​សូវ​និយាយ​គ្នា​ដូច​កាល​ពី​មុន​ ហើយ​មក​ទល់​ពេល​នេះ​នាង​ក៏​មិន​ដែល​ជួប​មិត្ត​ម្នាក់​នោះ​ទៀត​ដែរ​ រឿង​នេះ​ធ្វើ​ឱ្យ​នាង​សោកស្ដាយ​យ៉ាង​ខ្លាំង​ព្រោះ​បាត់បង់​មិត្ត​ជិត​ស្និត​ម្នាក់​។

 

​ពេល​ស្ដាប់​មិត្ត​ខ្ញុំ​ចប់​ ខ្ញុំ​ក៏​គិត​មិន​យល់​ដែរ!​ សរុប​ទៅ​មនុស្ស​ប្រុស​ក៏​ពិបាក​យល់​ណាស់​ ​មិន​ដឹង​គិត​អី​ឱ្យ​ប្រាកដ​ទេ​៕

 

 

ចុចអានអត្ថបទ៖ ចាំ​មនុស្ស​ម្នាក់​ដែល​គ្មាន​សង្ឃឹម​ថា​គេ​នឹង​មក​ស្រឡាញ់

អត្ថបទ៖ អារី

 

មាន​រឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: kong.chanvanneng@sabay.com

ឬទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧

ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា