គូ​ស្នេហ៍​តៃវ៉ាន់​កំពុង​ល្បី ដោយ​ថត​រូប​ "កន្លែង​ដែល​អូន​ប្រាថ្នា“ ប្លែក​ពី​គេ

  • 2016-05-20 13:05:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ស្នេហ៍​​​ជន​ជាតិ​តៃវ៉ាន់​​​មួយ​គូ​​​​កំពុង​ធ្វើ​​ឲ្យ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​​​ចាប់​អារម្មណ៍​ខ្លាំង​បន្ទាប់​​ពី​ថត​បង្ហោះ​រូប​ភាព​​​ដែល​បុរស​ជា​សង្សារ​ត្រូវ​នារី​គូ​ស្នេហ៍​​បោច​សក់ ទាញ​ត្រចៀក​ ទាញ​ច្រមុះ​​ឲ្យ​ដើរ​តាម។

 

 

តាម​សារព័ត៌មាន Shanghaiist គូ​ស្នេហ៍​ទាំង​ពីរ​​​នាក់​គឺ Forrest Lu និង​ Agnes Chien ដែល​​ដើរ​​លំហែ​កម្សាន្ត​វិស្សមកាល​នៅ​ប្រជុំ​កោះ​ Hawaii នៅ​សហរដ្ឋអាមេរិក​។ ចំពោះ​ការ​ថត​រូប​របស់​ពួក​គេ​នោះ​គឺ​​ធ្វើ​ត្រាប់​​ជា​លក្ខណៈ​កំប្លែង​តាម​ ​ស្ទីល​​កាន់​ដៃ​ដើរ​តាម​គ្នា​​ពេញ​និយម​របស់​គូ​ស្នេហ៍​ “Follow me" ឬ "កន្លែង​ដែល​អូន​ប្រាថ្នា" ដែល​ល្បី​ក្នុង​បណ្ដាញ​​ទំនាក់​ទំនង​សង្គម​។

 

ចំពោះ​រូប​ថត​​របស់ Forrest Lu និង​ Agnes Chien បាន​ទទួល​ការ​គាំ​ទ្រ​សរសើរ​​ជា​ច្រើន​​និង​មាន​ការ​ Share ចែកចាយ​លើ​ Facebook ដល់​ទៅ​ ៣៨០០០ Shares។

 

គួរ​បញ្ជាក់​ថា​​ ស្ទាយ​ពេញ​និយម​​ថត​រូប​កាន់​ដៃ​គ្នា "Follow me” ដំបូង​ឡើង​បាន​​ធ្វើ​ឡើង​ដោយ​គូ​ស្នេហ៍​​រុស្ស៊ី​មួយ​គូ គឺ​ជាង​ថត​រូប​ Murad Osmann ​ថត​រូប​បង្ហោះ​លើ​ Instagram ដែល​ក្រោយ​មក​បាន​ធ្វើ​ឲ្យ​គូ​ស្នេហ៍​ជា​ច្រើន​ធ្វើ​តាម​​ជា​ហូរហែ៕

 

ចុចអាន៖  ឃើញ​រូប​ចង់​ទៅ​អត់?

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ shanghaiist​​​​​​​

អត្ថបទថ្មី