ធ្លាយ​ដំណឹង​សមាជិក miss A ម្នាក់​ចាក​​ចេញ​ពី​ក្រុម​និង JYP នៅ​ថ្ងៃ​នេះ

  • 2016-05-20 16:54:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា​នេះ ផលិតកម្ម JYP បាន​ទម្លាយ​ថា សមាជិក​ម្នាក់​របស់​ក្រុម​ចម្រៀង​នារី miss A បាន​សម្រេច​ចិត្ត​ចាកចេញ​ហើយ នោះ​គឺ Jia។ សេចក្ដីថ្លែងការណ៍​របស់ JYP មាន​ខ្លឹម​សារ​ដូច​ខាង​ក្រោម៖

 

“សូម​ជម្រាប​ថា​កុងត្រា​របស់​សមាជិក miss A ពីរ​រូប​គឺ Jia និង Fei ជាមួយ​ផលិតកម្ម JYP ត្រូវ​បញ្ចប់​ក្នុង​ថ្ងៃ​ទី​២០ ខែ​ឧសភា​នេះ​ហើយ។ ពួក​យើង​នៅ​តែ​គាំទ្រ Jia ដែល​បាន​ចំណាយ​ពេល​ជា​យូរ​ឆ្នាំ​ជាមួយ JYP Entertainment និង​សង្ឃឹម​ថា​អនាគត​របស់​នាង​នឹង​កាន់​តែ​ភ្លឺ​ស្វាង។ ចំណែក​ Fei បាន​សម្រេច​បន្ត​កុងត្រា​ថ្មី​ជាមួយ​ផលិតកម្ម ហើយ​នឹង​បន្ត​សកម្មភាព​ទាំង​ក្នុង​ប្រទេស​កូរ៉េ​និង​ចិន។ ពួក​យើង​គាំទ្រ​នាង​យ៉ាង​ពេញ​ទំហឹង។ ពី​ពេល​នេះ​ទៅ​ miss A នឹង​ផ្ដោត​លើ​សកម្មភាព​របស់​សមាជិក​ម្នាក់​ៗ​វិញ"។

 

ដោយ​ឡែក​កុងត្រា​របស់​សមាជិក​ពីរ​រូប​ទៀត​គឺ Min និង Suzy នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​ក្រោយ។

 

 
ប្រិយមិត្ត​មាន​អារម្មណ៍​បែប​ណា​សម្រាប់​ការ​ចាកចេញ​របស់ Jia ពី​ក្រុម miss A និង​ផលិតកម្ម JYP?

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ soompi

អត្ថបទថ្មី