ទើប​ដឹង Steve Jobs ជា idol ស្ថាបនិក​ក្តារ​ចុច​ឆ្លាត​វៃ គ្រុយ វណ្ណា

  • 2016-05-25 16:14:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Steve Jobs ស្ថាបនិក​ក្រុមហ៊ុន Apple ល្បី​ឈ្មោះ​ពេញ​ពិភពលោក បាន​ក្លាយ​ជា idol ក្នុង​ចិត្ត​​គ្រុយ វណ្ណា ម្ចាស់​ក្រុម​ហ៊ុន ALiEN DEV និង​ជា​អ្នក​បង្កើត​ក្តារ​ចុច​ឆ្លាតវៃ (Khmer Smart Keyboard)។

 

Steve Jobs (ឆ្វេង) និង​ គ្រុយ វណ្ណា (ស្តាំ) 

 

គ្រុយ វណ្ណា ដែល​គ្រប់​គ្នា​ស្គាល់​តាមរយៈ Khmer Smart Keyboard  តែង​​ចាត់​ទុក Steve Jobs ជា idol ដោយ​សារ ទេពកោសល្យ​កម្រ​រក​បាន​ក្នុង​ការ​ច្នៃប្រឌិត​ផលិតផល Apple ទាក់ទាញ​និង​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន ​ពី​បណ្ដា​អ្នក​ប្រើ​ប្រាស់​គ្រឿង​អេឡិចត្រូនិក​ទូទាំង​ពិភពលោក។

 

“Steve Jobs បាន​បង្កើត​ឧបករណ៍​បច្ចេកវិទ្យា​អស្ចារ្យ​ជា​ច្រើន ដូចជា iPhone និង MacBook ជា​ដើម ហើយ​ថែម​ទាំង​មាន​ជំនាញ​ពិសេស​ក្នុង​ការ​បង្ហាញ​ផលិតផល​ទាំង​នោះ​លើ​ឆាក គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​ផង"។

 

វណ្ណា បន្ថែម​ថា​អ្វី​ដែល​កាន់​តែ​ធ្វើ​ឲ្យ​លោក​ចូលចិត្ត​និង​គោរព Steve Jobs ខ្លាំង​នោះ គឺ​ស្ថាបនិក​ក្រុមហ៊ុន Apple រូប​នេះ តែង​តែ​គិត​ពី​គុណភាព ភាព​ស្រស់​ស្អាត និង​ភាព​សាមញ្ញ​រាល់​ពេល​បង្កើត​ផលិតផល Apple ម្តងៗ។ ជាក់ស្ដែង iPhone ដែល​កំពុង​ពេញ​និយម​ប្រើប្រាស់​ទូទាំង​ពិភពលោក។

 

ស្ថាបនិក Khmer Smart Keyboard រូប​នេះ សង្ឃឹម​ថា​នឹង​រៀន​សូត្រ​តាម Steve Jobs ដើម្បី​ឲ្យ​ក្រុមហ៊ុន ALiEN DEV កាន់​តែ​រីកចម្រើន៕

 

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទពេញនិយម