រោងចក្រដំឡើង iPhone កាត់បន្ថយបុគ្គលិក ៥ ម៉ឺននាក់
- 2016-05-25 17:37:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោងចក្រដំឡើង iPhone កាត់បន្ថយបុគ្គលិក ៥ ម៉ឺននាក់
ចន្លោះមិនឃើញ
រោងចក្រដំឡើង iPhone ធំជាងគេបំផុតនៅអាស៊ី Foxconn បានកាត់បន្ថយចំនួនបុគ្គលិកប្រមាណ ៥០% ដែលស្មើ ៥ ម៉ឺននាក់។
ការកាត់បន្ថយនេះត្រូវជំនួសមកវិញដោយគ្រឿងយន្តស្វ័យប្រវត្ត សម្រាប់ប្រតិបត្តិការក្នុងសង្វាក់ផលិតកម្មរបស់រោងចក្រ។ អ្នកនាំពាក្យ Foxconn បានឲ្យដឹងថា ការធ្វើបែបនេះដើម្បីកាត់បន្ថយការចំណាយលើថ្លៃពលកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយមិនមែនមានតែ Foxconn ទេដែលសម្រេចធ្វើដូចនេះ ដោយមានរោងចក្រជាង ៣០ ផ្សេងទៀតក៏ធ្វើដូចនេះដែរ។
លើសពីនេះដោយយោងតាមការស្រាវជ្រាវរបស់រដ្ឋាភិបាលចិន រោងចក្រសហគ្រាសប្រមាណ ៦០០ ក៏មានគម្រោង ប្រើគ្រឿងយន្តស្វ័យប្រវត្តក្នុងសង្វាក់ផលិតកម្ម ព្រោះពួកគេសុទ្ធតែ កំពុងប្រឈមជាមួយបញ្ហាថ្លៃពលកម្មកម្រិតខ្ពស់៕
អានបន្ត ៖ ទើបដឹង Steve Jobs ជា idol ស្ថាបនិកក្តារចុចឆ្លាតវៃ គ្រុយ វណ្ណា
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ techinasia