Nikon D5 និង D500 បំពាក់​ Touchscreen ល្បី​ខាង​ថត​រូប​ទី​ងងឹត មក​ដល់​ទីផ្សារ

  • 2016-05-27 17:32:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាមេរ៉ា Nikon D5 និង D500 បាន​សម្ពោធ​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ផ្លូវ​ការ ​កាល​ពី​ម្សិលមិញ ដោយ D5 តម្លៃ​ប្រហែល​ជាង ៦ពាន់​ដុល្លារ និង D500 ខ្ទង់​ជាង ២ពាន់​ដុល្លារ។

 

 

លោក សូលីណា អ្នក​ជំនាញ​​​ផ្នែក​កាមេរ៉ា Nikon របស់​ក្រុមហ៊ុន AA Cambodia បញ្ជាក់​ថា កាមេរ៉ា​ទាំង​ពីរ​ស៊េរី​ដែល​ទើប​តែ​មក​ទល់​ទីផ្សារ​ក្នុង​ស្រុក​នេះ មាន​សមត្ថភាព​អាច​ថត​រូប​ទី​ងងឹត​បាន​យ៉ាង​ល្អ។ Nikon D5 និង D500 បំពាក់​ដោយ​កាមេរ៉ា 20.8MP និង 20.7MP ហើយ​តួ​របស់​វា​ផលិត​ពី​សារធាតុ​ម៉ាញ៉េស្យូម មាន​ទម្ងន់​ស្រាល ងាយ​ស្រួល​ក្នុង​ការ​កាន់​ថត​រូប​រយៈ​ពេល​យូរ។

 

អ្នក​ជំនាញ​រូប​នេះ បន្ថែម​ថា​សម្រាប់​ការ​ចុច​ម្តង ទាំង D5 និង D500 អាច​ផលិត​រូប​ភាព​បាន​ដល់​ទៅ ២០០ប៉ុស្តិ៍ ដោយ​មិន​អាក់។ កាមេរ៉ា​ទាំង​ពីរ​សុទ្ធ​តែ​អាច​ថត​វីដេអូ​លក្ខណៈ 4K UHD ថែម​ទាំង​បំពាក់​ដោយ Touchscreen LCD ទំហំ ៣,២អ៊ីញ រួម​នឹង​មុខងារ Scroll រូប​ថត​រាប់​រយ​សន្លឹក​ទៅ​ឆ្វេង​ទៅ​ស្តាំ ងាយ​​ស្រួល​ប្រើ​រយៈ​ពេល​ខ្លី។

 

លក្ខណៈ​សម្បត្តិ​ខ្លះៗ​របស់ Nikon D5៖

 

រូប៖ Gizmag 

 

@អេក្រង់៖ Touchscreen LCD ទំហំ ៣,២អ៊ីញ @កម្រិត​វីដេអូ៖ 4K UHD @Resolution៖ 5568 x 3712 pixels @កាមេរ៉ា៖ 20.8MP @ISO៖ 50 - 3,280,000 @ថ្ម៖ 2500mAh @ចំនួន Autofocus Point៖ 153AF

 

លក្ខណៈ​សម្បត្តិ​ខ្លះៗ​របស់ Nikon D500៖

 

រូប៖ Gizmag 

@អេក្រង់៖ Touchscreen LCD ទំហំ ៣,២អ៊ីញ @កម្រិត​វីដេអូ៖ 4K UHD @Resolution៖ 5568 x 3712 pixels @កាមេរ៉ា៖ 20.7MP @ISO៖ 50 – 1,640,000 @ថ្ម៖ 1900mAh @ចំនួន Autofocus Point៖ 153AF៕

 

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទពេញនិយម