ឈិន ឈឿន ​មិន​ច្បាស់​អនាគតរបស់​​ខ្លួន​នៅ​ជម្រើស​ជាតិ

  • 2016-05-27 22:22:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“វា​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​នៅ​ពេល​ហ្វឹកហាត់ ដើម្បី​មាន​ឈ្មោះ​ទៅ​លេង​ក្នុង​ការ​ប្រកួត... ណាមួយ​ក្មេង​ៗ​បច្ចុប្បន្ន​មាន​សមត្ថភាព​ល្អ​ៗ​ច្រើន​ទៀត អីចឹង​ខ្ញុំ​មិន​ប្រាកដ​បាន​ជាប់​ជម្រើស​១១​នាក់ ឬ​យ៉ាងណាទេ”។ នេះ​សម្ដី ឈិន ឈឿន ​មុន​ប៉ះ​ទីម័រ​ខាង​កើត ក៏​ដូចជា​ត្រៀម​ខ្លួន​ប្រកួត​ជាមួយ​ឆាយនីសតៃប៉ិ​នៅ​ខែ​ក្រោយ។

 

 

នៅ​ល្ងាច​ម៉ោង​៧ ​ថ្ងៃ​ទី​២៩ ​ខែ​ឧសភា ឆ្នាំ​២០១៦ ​ខាង​មុខ​នេះ ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​ត្រូវ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ទីម័រ​ខាង​កើត ​មុន​ប៉ះ​ក្រុម​ឆាយនីសតៃប៉ិ​ក្នុង​​វគ្គ​ជម្រុះ​បឋម​នៃ​ពាន​រង្វាន់​​ជើង​ឯក​ទ្វីប​អាស៊ី AFC Asian Cup 2019 ។ ​ដោយ​មុន​ចេញ​ដំណើរ​ទៅ​នេះ​ដែរ ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ត្រៀម​ជម្រុះ​យក​កីឡាករ​២៣​នាក់។

 

ដោយសារ​តែ​នៅ​មាន​ជម្រុះ​មួយ​តង់​ទៀត​នេះ​ដែរ ខ្សែ​បម្រើ ឈិន ឈឿន ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​កីឡាករ​កម្ពុជា​បច្ចុប្បន្ន​មាន​សមត្ថភាព​ខ្ពស់ ហើយ​រូបគេ​ក៏​រំពឹង​អាច​យក​ឈ្នះ​ក្រុម​ឆាយនីសតៃប៉ិ​បាន​ដែរ។ កីឡាករ​លេង​នៅ​ក្លឹប​ក្រសួង​ការពារ​ជាតិ​រូប​នេះ​បន្ត​ថា​ ហេតុ​តែ​កីឡាករ​ម្នាក់​ៗ​មាន​សមត្ថភាព​ខ្ពស់​នេះ​ហើយ ទើប​រូបគេ​មិន​ច្បាស់​ថា​អាច​ចូល​លេង​ជម្រើស​១១​នាក់​ដំបូង ឬ​អាច​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​របស់​លោក Lee Tae Hoon ​ពេល​ប៉ះ​ឆាយនីសតៃប៉ិ​ឡើយ។

 

ខាង​ក្រោម​នេះ​ជា​សម្ដី​ផ្ទាល់​របស់ ឈិន ឈឿន៖

 

 

អត្ថបទ៖ មុន្នី រម្យ

អត្ថបទថ្មី