វិធីបើកបរឲ្យមានសុវត្ថិភាព នៅពេលភ្លៀង
- 2016-06-02 13:17:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីបើកបរឲ្យមានសុវត្ថិភាព នៅពេលភ្លៀង
ចន្លោះមិនឃើញ
ការបើកបរ ក្រោមតំណក់ភ្លៀងដ៏ច្រើនសន្ធឹកសន្ធាប់ គឺមិនមែនជារឿងងាយស្រួល ហើយពេលខ្លះ ថែមទាំងបង្កជាឧបទ្ទវហេតុនានា ។ ដូចនេះ Sabay សូមបង្ហាញនូវ ចំណុចគួរអនុវត្តមួយចំនួន ដែលអាចផ្ដល់សុវត្ថិភាព ដល់ប្រិយមិត្ត នៅពេលបើកបរក្រោមដំណក់ភ្លៀង ។
១. មិនត្រូវបើកលឿន និងជៀសឲ្យផុតផ្លូវដែលមានទឹកលិច ព្រោះពេលប្រព័ន្ធហ្វ្រាំង ទ្រាំទឹកយូរ វាអាចធ្វើឲ្យការបញ្ជាមានបញ្ហា ឬមិនអាចបញ្ជាបាន ហើយអាចធ្វើឲ្យទឹកចូលម៉ាស៊ីន។
២. ចូលរក្សាគម្លាត ពីរថយន្ត ឬម៉ូតូ ដទៃ ដើម្បីធានាបានថាអាចជាន់ហ្វ្រាំងទាន់ ពេលមានបញ្ហានានា ។
៣. បើកភ្លើងកូដ តែកុំបើកហ្វាកូដ ដើម្បីសម្រួលដល់អ្នកបើកបរផ្សេងងាយឃើញអ្នក ហើយមិនចាំងភ្នែក ។
៤. មិនគួរបើកម៉ាស៊ីនត្រជាក់ ឲ្យត្រជាក់ពេក ព្រោះបើត្រជាក់ពេក កញ្ចក់រថយន្តនឹងឡើងស្រអាប់ ហើយមើលខាងក្រៅមិនបាន
៥. មិនគួរ បើកឆ្លងគន្លងផ្លូវ ដែលមានទឹកដក់ ព្រោះវាអាចបណ្ដាលឲ្យ រថយន្ត ឬម៉ូតូបាត់លំនឹង ។
អានបន្ត ៖ ថ្មីមួយទៀត គន្លឹះទាញយកវីដេអូពី YouTube ឬ Facebook ងាយៗ (Android)
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ wikihow