អេនឌី ប្ដូរ Style ជាមួយ លី អ៊ីវ៉ាធីណា

  • 2016-06-06 18:48:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ត្រឡប់​មក​ពី​ប្រទេស​ជប៉ុន អេនឌី បាន​ប្ដូរ Style មក​ជា​របៀប​ជនជាតិ​ជប៉ុន ហើយ​កៀក​កើយ​ជាមួយ តារា​ចម្រៀង លី អ៊ីវ៉ាធីណា វិញ​ម្ដង បន្ទាប់​ពី​ឃ្លាត​ឆ្ងាយ​ជាមួយ​ដៃគូ​ចាស់ បេនីយុំាង ដែល​ត្រៀម​រៀប​ការ​ជាមួយ​គូស្នេហ៍។

 

ការ​ផ្លាស់​ប្ដូរ Styleនេះ ម្ចាស់​បទ "នឹក​បង​៥០%​ផង" ប្រាប់​ថា នោះ​ជា​ការ​តម្រូវ​របស់​អ្នក​ដឹកនាំ បន្ទាប់​ពី​លោក​បាន​ចូល​រួម​ថត​ក្នុង​បទ​ចម្រៀង​ថ្មី​ចំនួន​២​បទ របស់​ផលិតកម្ម​ថោន។ បទ​ទាំង​ពីរ​នោះ មាន​ចំណង​ជើង​ថា "គេង​លើ​ព្រះ​ច័ន្ទ" និង​បទ "ថើប​១០០០​ដង"។ អេនឌី ប្រាប់​ថា លោក​ទើប​បាន​បញ្ចប់​ការ​ថត​កាយ​វិការ​បទ​ទាំង​ពីរ​នេះ កាល​ពី​ចុង​សប្ដាហ៍​មុន ហើយ​តាម​គម្រោង បទ​ទាំង​ពីរ នឹង​ចេញ​លក់​លើ​ទីផ្សារ​នា​ពេល​ឆាប់​ៗ។

 

ដោយ​ឡែក​ការ​កៀក​កើយ​ជាមួយ អ៊ីវ៉ា​ធីណា គឺ​ជា​លើក​ទី​២។ "ខ្ញុំ​ថត​បែប​នេះ​ជាមួយ​នាង​លើក​ទី​២ហើយ​បង កាល​លើក​ទី​១​ដើរ​តួ​ចិន ឥឡូវ​ជប៉ុន​ម្ដង"។

 

តោះ...ទស្សនា​ទាំង​អស់​គ្នា!