dadada​ ​ជា​ពាក្យ​សម្ងាត់​គណនី​ ​Twitter​ ​របស់​ ​Mark Zuckerberg​ ​

  • 2016-06-07 16:16:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hacker​ ​បាន​ធ្វើ​ការ​វាយ​លុក​បាន​សម្រេច​ ​និង​គ្រប់គ្រង​លើ​គណនី​ ​Twitter​ ​និង​ ​Pinterest​ ​របស់​លោក​ ​Mark​ ​Zuckerberg​ ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ ​តែ​ឥឡូវ​គណនី​ទាំង​នោះ​បាន​​យក​មក​វិញ​បាន​ទាំង​ស្រុង​ហើយ​ ​។​

 

 

អ្នក​នាំ​ពាក្យ​របស់​ ​Facebook​ ​បាន​បង្ហាញ​ថា ​Twitter​ ​បាន​ប្រើ​ដំណោះ​ស្រាយ​​ពិសេស​ដើម្បី​​​គ្រប់​គ្រង​​គណនី​ ​Twitter​ ​​របស់​ ​Mark​ ​Zuckerberg​ ​ទាំង​ស្រុង​ឡើង​វិញ។​ ​ចំពោះ​មូល​ហេតុ​ដែល​ ​Hacker​ ​អាច​វាយ​លុក​យក​បាន​​ដោយសារ ​Zuckerberg​ ​បាន​ប្រើ​នូវ​ពាក្យ​សម្ងាត់​ dadada សម្រាប់​គណនី​ទាំង​នោះ​ ​ហើយ​គាត់​ក៏​មិន​បាន​ប្រើប្រាស់​ ​Twitter​ ​តាំង​​ពី​ឆ្នាំ​ ​២០១២​ ​មក​ដល់​បច្ចុប្បន្ន​។​

 

 

Twitter​ ​ជា​គោលដៅ​ដ៏​ធំ​របស់​ពួក​ ​Hacker​ ​ដូច​នេះក្រុមហ៊ុន​បាន​​​ស្នើ​ឲ្យ​អ្នក​ប្រើប្រាស់​​ត្រូវ​ប្រើ​ពាក្យ​សម្ងាត់​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​ ​ដើម្បី​រក្សា​សុវត្ថិភាព​ ​នៃ​គណនី​របស់​ពួក​គេ​៕​

 

​អាន​បន្ត​ ​៖​ ចំណុច ៣ សំខាន់​ត្រូវ​ដឹង ពេល​រថយន្ត​ស៊ី​សាំង​ខុស​ធម្មតា

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​​ ​channelnewsasia​

អត្ថបទពេញនិយម