​ស្លាក​លេខ​រថយន្ត​មាន​តែ​ ​លេខ​ ​១​ ​តម្លៃ​ ​ជិត​ ​៥​ ​លាន​ដុល្លារ​

  • 2016-06-07 16:59:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​ដេញថ្លៃ​ស្លាក​លេខ​​រថយន្ត​ប្រចាំ​ឆ្នាំ​របស់​សហព័ន្ធ​អារ៉ាប់រួម​ ​បុរស​ម្នាក់​បាន​ក្លាយ​ជា​ម្ចាស់​នៃ​ស្លាក​លេខ​ ​១​ ​ដែល​មាន​តម្លៃ​ ​៤,៩​ ​លាន​ដុល្លារ​ ​។​

 

 

បុរស​ ​ដែល​ដេញ​ថ្លៃ​បាន​ស្លាក​លេខ​នោះ​ឈ្មោះ​ ​Arif Ahmad Al Zarouni​។ លោក​បាន​លើក​ឡើង​ថា ​ទោះ​ស្លាក​នេះ​មាន​តម្លៃ​ប៉ុណ្ណា​ ក៏​គាត់​ត្រូវ​តែ​យក​វា​ឲ្យ​បាន​​ ​ព្រោះ​គាត់​ជា​មនុស្ស​ដែល​ត្រូវ​ការ​តែ​លេខ​ ​១​ ​គ្រប់​យ៉ាង​ ​។​

 

 

ក្នុង​នោះ​សម្រាប់​ស្លាក​លេខ​ដែល​ ​Arif Ahmad Al Zarouni​ ​បាន​ទិញ​ក្នុង​តម្លៃ​ជិត​ ​៥​ ​លាន​ដុល្លារ​នោះ​​មិន​ទាន់​ជា​ស្លាក​លេខ​ថ្លៃ​បំផុត​នោះ​ទេ​ ​ដោយ​ស្លាក​លេខ​ថ្លៃ​បំផុត​គឺ​មាន​តម្លៃ​ដល់​ ​១៤,៥​ ​លាន​ដុល្លារ​ ​ដែល​​ត្រូវ​គេ​ដេញ​ថ្លៃ​បាន​កាល​ពី​ឆ្នាំ​ ​២០០៨​ ​៕

 

 ស្លាកលេខតម្លៃ ជាង ១៤ លានដុល្លារ

សូមទស្សនាវីដេអូ នៃការដេញថ្លៃស្លាកលេខ

 

 

​អាន​បន្ត​ ​៖​ ឡាន​ទំនើប​ តម្លៃ​រាប់​សែន​ដុល្លារ ត្រូវ​បោះ​បង់​ចោល​ព្រៃ​គ្រប​ជិត

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​​ ​motorauthority​