ន័រវែស​ ​នឹង​ក្លាយ​ជា​ប្រទេស​ទី​ ​១​ ​​មិន​ប្រើ​ឡាន​សាំង​

  • 2016-06-07 21:22:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ន័រវែស​ ​បាន​ប្រកាស​ថា​ខ្លួន​នឹង​ក្លាយ​ជា​ប្រទេស​ទី​ ​១​ ​ដែល​មិន​ប្រើ​ឡាន​ដើរ​ដោយ​ថាមពល​ឥន្ធនៈ​ ​(សាំង​)​ ​ចាប់​ពី​ឆ្នាំ​ ​២០២៥​ ​។​

 

 

ការ​ប្រកាស​នេះ​ ​កើត​ចេញ​ពី​សេចក្ដី​សម្រេច​រួម​គ្នា​នៃ​គណបក្ស​កាន់​អំណាច​ធំ​ទាំង​បួន​របស់​ប្រទេស ​​ដោយ​ពួក​គេ​លើក​ឡើង​ថា​ ការ​មិន​ប្រើ​ឡាន​សាំង​ ​អាច​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ក្នុង​ស្រទាប់​បរិយាកាស​​​​។​ ​

 

​ន័រវែស​ ​ជា​ប្រទេស​ផលិត​ឥន្ធនៈ​និង​ឧស្ម័ន​ធម្មជាតិ​ដ៏​ធំ​មួយ​ប្រចាំ​តំបន់​អឺរ៉ុប​ ​ដែល​ផលិតផល​ទាំង​នោះ​ស្មើ​ ​៣៩​%​ ​នៃ​ការ​នាំ​ចេញ​សរុប​របស់​ប្រទេស​។​

 

 

២៤​%​ ​នៃ​រថយន្ត​ដែល​ប្រើប្រាស់​ក្នុង​ប្រទេស​នេះ​ ​គឺ​ជា​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​ ​ហើយ​ន័រវែស​ក៏​ជា​ប្រទេស​ដែល​មាន​ចំនួន​អ្នក​ជិះកង់​ច្រើន​ជាង​គេ​បំផុត​ ​ខណៈ​រដ្ឋាភិបាល​ចំណាយ​ប្រាក់​ប្រមាណ​ ​៩២៣​លាន​ដុល្លារ​ ​សម្រាប់​សាងសង់​ផ្លូវ​ ​Highway​ ​សម្រាប់​កង់​តែ​ម្ដង​ ​៕​

 

 

​អាន​បន្ត​ ​៖ iPhone 6s/6s Plus តាម​ហាង​នៅ​​កម្ពុជា ​ធូរ​ថ្លៃ​ជាង​​ថៃ​និង​តៃវ៉ាន់

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​​ ​sciencealert​

អត្ថបទថ្មី