កង់អគ្គិសនីតម្លៃ ៧០០ ដុល្លារ អាចបត់បាន
- 2016-06-07 21:51:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កង់អគ្គិសនីតម្លៃ ៧០០ ដុល្លារ អាចបត់បាន
ចន្លោះមិនឃើញ
Coswheel A-One ជាកង់អគ្គិសនីមួយប្រភេទរបស់ក្រុមហ៊ុនចិន Coswheel ដែលវាមានចំណុចពិសេសៗជាច្រើន ដោយមានតម្លៃមិនជាថ្លៃប៉ុន្មានឡើយ។
កង់អគ្គិសនីនេះមានទម្ងន់ ១៥,៦ គីឡូក្រាម ដែលអាចជិះបានចម្ងាយដល់ទៅ ៣៥ គីឡូម៉ែត្រ សម្រាប់ការសាកបំពេញម្ដង និងមានល្បឿនអតិបរមា ៣៥ គ.ម/ម៉។ ក្រុមហ៊ុន Coswheel ក៏មានផ្ដល់ជាកម្មវិធី iOS និង Android សម្រាប់បញ្ជាល្បឿនបើកបរ, អេក្រង់បង្ហាញព័ត៌មាន, ភ្លើងសញ្ញាសុវត្ថិភាព និងបញ្ជាម៉ូទ័រជាប់កង់ ដើម្បីដោះស្រាយស្ថានភាពផ្លូវទួល ឬ រលាក់។
កង់ A-One ក៏មានបំពាក់មកស្រាប់នូវប្រព័ន្ធ GPS ដើម្បីចែករំលែកទីតាំងរបស់អ្នកទៅកាន់មិត្តភ័ក្ដិ ឬក្រុមគ្រួសារបាន។ អ្វីដែលពិសេសនោះគឺថាវារចនាឡើងដើម្បីអាចបត់បានក្នុងរយៈពេលដ៏ខ្លី ងាយស្រួលទុកដាក់ និងយកទៅតាម។
ក្រុមហ៊ុន Coswheel នឹងដាក់លក់កង់អគ្គិសនីនេះក្នុងតម្លៃ ៧២៩ ដុល្លារ សម្រាប់ប្រភេទធម្មតា។ ចំណែកឯប្រភេទ Pro ដែលថាមពលអគ្គិសនីវាមានសុពលភាពយូរជាងប្រភេទធម្មតានោះ គឺនឹងមានតម្លៃ ៨៥៩ ដុល្លារ ហើយប្រភេទទាំងពីរ អាចនឹងមានលក់នៅក្នុងខែសីហាខាងមុខ៕
ចុចអាន៖ ស្លាកលេខរថយន្តមានតែ លេខ ១ តម្លៃ ជិត ៥ លានដុល្លារ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ TechnoBuffalo