បេក្ខភាព​ជាប់​ជម្រុះ​វគ្គ​ដំបូង​​​ពាន​រង្វាន់ ICT Award ឆ្នាំ 2016

  • 2016-06-10 21:37:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មការ​រៀបចំ​កម្មវិធី​ប្រកួត Cambodia ICT Award 2016 បាន​​ឈាន​ទៅ​ជម្រុះ​វគ្គ​ដំបូង​​សម្រាប់​ការ​​ប្រកួត​ប្រជែង​​ពាន​រង្វាន់​​បច្ចេកវិទ្យា​​ប្រចាំ​ឆ្នាំ​នេះ​។

 

 

កម្មវិធី​ដែល​ជាប់​វគ្គ​ជម្រុះ​ដំបូង​ទាំង ២១ ក្នុង​ចំណោម​ទាំង ៣២  រួម​មាន៖

 

១) វិស័យ​សាធារណៈ

 

-Sand Dredging Management System គឺ​ជា​ប្រព័ន្ធ​​គ្រប់​គ្រង​អាជីវកម្ម​បូម​ខ្សាច់​ដែល​​បង្កើត​ឡើង​ដោយ​ក្រសួង​រ៉ែ និង ថាមពល ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់ និង​គាំពារ​បរិស្ថាន​របស់​​ប្រជាជន​ដែល​រស់​នៅ​តាម​តំបន់​ដែល​ធ្វើ​អាជីវកម្ម​ខ្សាច់ និង​បង្កើន​ចំណូល​ជូន​រដ្ឋ​តាម​រយៈ​អាជីវកម្ម​ខ្សាច់។

-Contract Staff Management Information System (CSMIS)  ជា​ប្រព័ន្ទ​គ្រប់​គ្រង​មន្រ្តី​ជាប់​កិច្ច​សន្យា ​ដែល​ជួយ​សម្រួល​ដល់​ការ​ធ្វើ​នីតិ​វិធី​ដ៍​ស្មុគស្មាញ ការ​ផ្ដល់​ប្រាក់​បៀវត្ស៍​ទាន់​ពេល​វេលា ព្រម​ទាំង​ងាយស្រួល​គ្រប់​គ្រង​មន្រ្តី​ជាប់​កិច្ច​សន្យាទាំង​ថ្នាក់​ ក្រោមជាតិ និង​អន្តរជាតិ​នៃ​​ក្រសួង​មុខងារ​សារធារណៈ។

-IDPoor Information System (IIS) ជា​កម្មវិធី​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ ដែល​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​គ្រប់​គ្រង​ទិន្នន័យ​គ្រួសារ ​ដែល​មាន​ជីវភាព​ក្រីក្រ​នៅ​​តាម​បណ្តា​ខេត្ត​ទូទាំង​ប្រទេស ​ឱ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន។

 

២) វិស័យ​ឯកជន

 

-Real Estate Portal៖  ​ជាវិបសាយ មួយ​ដែល​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងយល់​ពី​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា។

-SmartPay  ជា​កម្មវិធី​សម្រាប់​ម៉ាស៊ីន​អេឡិចត្រូនិក​ដែល​អាច​ផ្ដល់​ភាព​ងាយស្រួល ​ដល់​ប្រិយមិត្ត​ក្នុង​ការ​បញ្ជា​ទិញ​ទំនិញ​តាម​អនឡាញ។

-T.O Business Software  ​ជា​ប្រព័ន្ធ​គ្រប់​គ្រង​អាជីវកម្មបែប​ទំនើប ​ដែល​ផ្ដល់​ជា​ជម្រើស​ច្រើន​ដល់​ម្ចាស់​ អាជីវកម្ម​ដូច​ជា ​គ្រប់​គ្រង​ស្ដុក ​គណនេយ្យ ភោជនីយដ្ឋាន ការាអូខេ លំហាត់​ប្រាណ ស្បា គ្រប់​គ្រង​ធនធាន​មនុស្ស និងប្រាក់​បៀវត្ស៍​បុគ្គលិកជាដើម។

 

៣) ការ​រួម​ចំណែក​ទទួលខុស​ត្រូវ​ក្នុង​សង្គម

 

-TosFUND៖  ជាវិបសាយ Crowfounding ​មិន​រក​ប្រាក់​ចំនេញ ឬ ​វេទិការ​បរិច្ចាគ​លើ​គម្រោង​ណា​មួយ និង​ការ​ផ្ដល់​ជា​ប្រាក់​រង្វាន់មាន​គោល​បំណង​ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​រៃ​អង្គាស​ប្រាក់​ដើម្បី​អភិវឌ្ឍន៍​គម្រោង​ណាមួយ។

-Smart Businessជាកម្មវិធី​ទូរសព្ទ​ដែលង្កើត​ដោយអង្គការ WaterSHED ដែល​ផ្ដល់​​ចំណេះ​ដឹង​ដល់​ប្រជាជន​តាម​ជនបទ​ឱ្យ​ចេះ​ប្រើប្រាស់​បង្គន់​អនាម័យ ឬ​ទឹក​ស្អាតនិង​ដើម្បីផ្ដល់​ភាព​ងាយ​ស្រួល​​ដល់​ម្ចាស់​អាជីវកម្មខ្នាត​តូច​ ដែល​ទាក់​ទង និង​ងាយ​ស្រួល​គ្រប់​គ្រង​គណនេយ្យ។

 

៤) មាតិកា​ឌីជីថល (Digital Content)

 

-Savada(សាវតា)៖ ជា​បណ្ដាញ​សង្គម​ដែល​ចែកចាយ​ចំណេះ​ដឹង​ដល់​ប្រជាជន​កម្ពុជា។

-Khmer Academy ​ជា​កម្មវិធី​ទូរសព្ទ​ដែលបង្កើត​ដោយមជ្ឃមណ្ឌល​កូរ៉េ សូហ្វវែ អេច អ ឌី ដែល​​ផ្ដល់​នូវ​ការ​បង្រៀន​ជា​ភាសាខ្មែរ​លើ​ជំនាញ​ព័ត៌មាន​វិទ្យា និង​ភាសា​ជាច្រើន​ទៀត​ដូច​ជា អង់គ្លេស កូរ៉េ​ជា​ដើម និង​មាន​វីដេអូ​បង្រៀន​មុខ​វិជ្ជា​វិទ្យាសាស្រ្ត​ពិត​ជា​ច្រើន​ទៀត​សម្រាប់​ សិស្ស​ដែល​រៀន​នៅ​ថ្នាក់​វិទ្យាល័យ ដើម្បី​ពង្រីក​ចំណេះ​ដឹង​បន្ថែម​ទៀត​បន្ទាប់​ពី​ការ​សិក្សា​ក្នុង​ថ្នាក់។

-Ey Sey Story (រឿង​និទាន​តា​ឥសី)៖ ជា​កម្មវិធី​ដែល​បង្កើត​ឡើង​ដោយ​លោក អៀ អ៊ុយ និង​ក្រុម​ការងារ Sabay Osja ដែល​ជា​ផ្នែក​មួយ​នៃ​អំណាន​រឿង​បែប​ទំនើប​ដ៏គួរ​ឱ្យ​ទាក់ទាញ ​មាន​ភាព​សប្បាយ​រីករាយ ​ជាមួយ​ការ​បញ្ជូល​សម្លេងបង្កប់​ការ​អប់រំ ​និង​ជួយ​លើក​កម្ពស់​អំណាន​បែប​អេឡិចត្រូនិក។

-Smart Music៖ ជា​កម្មវិធី​ដែល​ប្រមូល​ផ្ដុំ​បទ​ចម្រៀង​ដែល​ប្រិយមិត្ត​ពេញ​ចិត្ត  ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​មិន​ចាំ​បាច់​ពិបាក​បញ្ចូលជាពិសេស​ដាក់​ឱ្យ​ទាញ​យក​ដោយ​មិន​គិត​ថ្លៃ។

-Smart Books (សៀវភៅ​ឆ្លាត) ​ជា​កម្មវិធី​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​ការងារ KAPE  Cambodia ដែល​ជួយ​សម្រួល​ដល់​ក្មេងៗ​ក្នុង​ការ​បណ្ពុះ​ទម្លាប់​អាន​​សៀវភៅ និង​​​​​អភិវឌ្ឍន៍​បំណិន​អាន​បាន​យ៉ាង​​ច្រើន ​និង​​មាន​ជា​រូបភាព​ឱ្យ​កុមារ​​ងាយ​ស្រួល​​ចង​ចាំ។

 

៥) ការ​បង្កើត​​ធុរកិច្ច

 

-TrustMyStaff  ជា Web Application ​មួយ​ដែលបង្កើត​ឡើង​ដោយ​ក្រុម​ការងារ Rotati ដើម្បី​ជួយ​សម្រួល​ដល់​ការ​សម្រេច​ចិត្ត​របស់​ម្ចាស់​អាជីវកម្ម ឬ អ្នក​សម្ភាសន៍​ក្នុង​ការ​ជ្រើស​រើស​បេក្ខជន​ដែល​សាក​សម​​និង​មុខ​តំណែង​ដែល​ ពួក​គេ​បាន​ដាក់​ពាក្យ​សុំ​។

-pengpos (ប៉េងបោះ) ជា​កម្មវិធី​ដែល​​បង្កើត​ឡើង​កញ្ញា ចរិយា​និង​ក្រុម​ការងារ​ pengpos ដើម្បី​ផ្ដល់​ជា​សេវាកម្ម​ដឹក​ជញ្ជូន​ទំនិញ​ជា​គ្រឿង​ទេស និង​ទំនិញ​ផ្ទាល់​ខ្លួន​មួយ​ចំនួន ដែល​ជួយ​កាត់បន្ថយ​ការ​ចំណាយ​ពេល​វេលា​ដើរ​ផ្សារ​ទិញ​ទំនិញ​របស់​ ប្រិយមិត្ត។

-Edemy Education Package បង្កើត​ឡើង​ដោយ​លោក ជា ​កញ្ញរិទ្ធ ​ជា​ប្រធាន​គ្រប់គ្រង​គម្រោង Edemy ដែល​ផ្ដោត​សំខាន់​លើ​ការ​សិក្សា​ដែល​គុណភាព ​ដែល​ដោះ​ស្រាយ​ទៅ​លើ​បញ្ហាកង្វះខាត​សាស្ត្រាចារ្យ​ដែល​មាន​សមត្ថភាព​អាច​បង្រៀន​ថ្នាក់​ខ្ពស់​ៗ​បាន ដោយ​ធ្វើ​ជា​វិដេអូ​បង្រៀន ជួយ​ឱ្យ​សិស្ស​ដែល​នៅ​តាម​ទី​ជនបទ​អាច​ទទួល​បាន​អប់រំ​ក្រៅ​ប្រព័ន្ធ និង​ការ​ភ្ជាប់​បណ្ដាញ​អ៊ីនធើណិត​នៅ​តាម​ទី​ជន​បទ។

-CamboTicket  ជា​កម្មវិធី​កក់​សំបុត្រ​​​និង​​ទូទាត់​តម្លៃ​ធ្វើដំណើរ​​លើ​អនឡាញ ដែល​បង្កើត​ដោយ​ក្រុម​ការងារ​ CamboTicket សម្រាប់​ជួយ​សម្រួល​ដល់​ការ​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង នាវា​ចម្លង​នានា​ជា​ដើម ដែល​មាន​ត្រឹម​បួន​ប្រទេស​​​ប៉ុណ្ណោះ​ដែល​អាច​កក់​បាន​ដូច​ជា ថៃ ឡាវ វៀតណាម និង​កម្ពុជា។

-Bookmebus ជា​កម្មវិធី​ដែល​បង្កើត​ឡើង​ដោយ​លោក ជា ឡង់ដា និង​ក្រុម​ការងារ​គម្រោង Bookmebus ដែល​ជា​កម្មវិធី​​សម្រាប់​កក់​សំបុត្រ​ឡាន​ក្រុង​ ២៤ ម៉ោង​​​មាន​រថយន្ត​ក្រុង​ច្រើនជម្រើស និង​​មាន​លេខ​ទំនាក់​ទំនង​ស្រាប់។

 

៦) ការស្រាវជ្រាវ និង​ការអភិវឌ្ឍន៍

 

-V-Protekh Pro ជា​កម្មវិធី​សោ​អេឡិចត្រូនិក​ឆ្លាត​វៃ​ដែល​បង្កើត​ដោយ​ក្រុម​ហ៊ុន Angkor E&C កម្ពុជា​​ដែល​អាច​ការពារ​យានយន្ត​ដោយ​ស្វ័យប្រវត្តិ​ ​អាច​តាម​​ដាន​យានយន្ត​តាម​ប្រព័ន្ធ GNSS និង​អាច​កំណត់​ទីតាំង​របស់​យានយន្ត​ទោះ​បី​ជា​វា​ស្ថិត​នៅ​ក្នុង​អាគារ​ក៏ដោយ ថែម​ទាំង​អាច​ភ្ជាប់​ជាមួយ Smart Devices ផ្សេងៗ។

-Traffic Jam Solving System គឺ​ជា​ប្រព័ន្ធ​ដំណោះ​ស្រាយ​ការ​កក​ស្ទះ​ចរាចរ​ថ្មី​មួយ ដែល​បង្កើត​ឡើង​ដោយ​ក្រុម ArrowDot មាន​មុខងារ​ក្នុង​ការ​ជួយ​សម្រួល​ការ​កកស្ទះ​ និង​កាត់​បន្ថយ​ពេលវេលា​នៃ​ការ​ធ្វើ​ដំណើរ​របស់​ប្រិយមិត្ត។

-Khmerism Keyboard Layout  ដែល​បង្កើត​ដោយ​លោក ភុយ លី​ហេង ជា​ក្ដារ​ចុច​ថ្មី​ដែល​មាន​ឈ្មោះ​ថា "ក្ដារចុច​លក្ខណះ​ខ្មែរ" ដែល​ជួយ​ឱ្យ​ការ​វាយ​អក្សរ​ខ្មែរ​បាន​លឿន ព្រោះ​មាន​ព្យញ្ជនះ​​និង​ស្រះ​​នៅ​​​ដាច់​ដោយ​ឡែកពី​គ្នា​​ កាត់​បន្ថយ​ការ​ប្រើ Shift ​ច្រើន​​ហើយ​មានភ្ជាប់​ Font Khmer Unicode ​មក​ជាមួយ​ផង​។

 

លោក ជា វិចិត្រ ដែល​ជា​អនុប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ ​និង​ច្នៃ​ប្រឌិត​នៃ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ​បាន​ឱ្យ​ដឹង​ថា បេក្ខជន​ដែល​ជាប់​វគ្គ​ជម្រុះ​ដំបូង (Shortlist) នឹង​តម្រូវ​ឱ្យ​ធ្វើ​បទ​បង្ហាញ​នៅ​មុខ​គណៈកម្មការ នៅ​ឯ​ទីស្ដីការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​នៅ​ថ្ងៃ​ទី ១៦ មិថុនា ២០១៦​ចាប់​ពី​ម៉ោង ៨ ព្រឹក​រហូត​ដល់​ម៉ោង​៥ ល្ងាច ដើម្បី​កាត់​សេចក្ដី​ជ្រើស​រើសយក​​ជ័យ​លាភី​ប្រចាំ​ឆ្នាំ និង​ជ័យ​លាភី​តាម​ប្រភេទ​នីមួយៗ។

 

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម