ខៀវ កាញារីទ្ធ៖ បច្ចេកវិទ្យាទូរសព្ទវិវឌ្ឍន៍ឥតឈប់ឈរ ការប្រជែងគ្នាកាន់តែខ្លាំង
- 2016-06-10 16:14:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខៀវ កាញារីទ្ធ៖ បច្ចេកវិទ្យាទូរសព្ទវិវឌ្ឍន៍ឥតឈប់ឈរ ការប្រជែងគ្នាកាន់តែខ្លាំង
ចន្លោះមិនឃើញ
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមើលឃើញពីការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យាទូរសព្ទដែលបានផ្លាស់ប្តូរការរស់នៅរបស់ពលរដ្ឋ ស្របពេលដែលទីផ្សារទូរសព្ទ ក៏មានការរីកចម្រើនយ៉ាងសម្បើមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានលើកឡើងក្នុងពេលជួបសំណេះសំណាលការងារជាមួយតំណាងបុគ្គលិកជាន់ខ្ពស់ក្រុមហ៊ុន Huawei កាលពីម្សិលមិញថា បច្ចេកវិទ្យាទូរសព្ទឈានដល់កំពូល។ ក្រៅពីប្រើសម្រាប់ការហៅទំនាក់ទំនងប្រចាំថ្ងៃ ទូរសព្ទបានក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់ការធ្វើអាជីវកម្ម ដូចជាការទិញទំនិញ រហូតដល់ទូរសព្ទទំនើបខ្លះអាចប្រើមុខងារជាម៉ាស៊ីនថតរូបមិនចាញ់កាមេរ៉ាអាជីព។
ក្នុងឱកាសនោះលោកក៏ចាប់អារម្មណ៍ការសហការគ្នារវាងក្រុមហ៊ុន Huawei ជាមួយក្រុមហ៊ុន Leica ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាកាមេរ៉ាលើទូរសព្ទ។
លោកថា Leica ជាក្រុមហ៊ុនល្បីល្បាញខាងផលិតកាមេរ៉ា ដោយគេប្រៀប Leica ជា Rolls-Royce នៃម៉ាស៊ីនថត។ ការប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ារបស់ក្រុមហ៊ុនដ៏ល្បីល្បាញផ្នែកថតរូបនេះ ជាការវិវឌ្ឍន៍ថ្មីចុងក្រោយមួយទៀតសម្រាប់អភិវឌ្ឍបច្ចេកវិទ្យារបស់ទូរសព្ទ។
ក្រុមហ៊ុនផលិតទូរសព្ទធំៗមិនថា Apple, Samsung, Huawei បានខិតខំក្នុងការរុករកបច្ចេកវិទ្យាថ្មីៗបំពាក់លើទូរសព្ទ ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ និងប្រកួតប្រជែងគ្នាលើទីផ្សារ។
លោកឯម យុទ្ធូ ប្រធានទំនាក់ទំនងជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei បានឲ្យដឹងថា បច្ចេកវិទ្យាទូរសព្ទរបស់ Huawei តែងតែមានការអភិវឌ្ឍន៍ផ្លាស់ប្ដូរថ្មីពីមួយជំនាន់ទៅមួយជំនាន់។
លោកបានលើកឡើងពីទូរសព្ទម៉ូដែលចុងក្រោយ P9 ដែលក្រុមហ៊ុនបានអភិវឌ្ឍន៍លើបច្ចេកវិទ្យាកាមេរ៉ា ដែលនឹងនាំសករាជថ្មីសម្រាប់អ្នកចូលចិត្តថតរូប។
អត្ថបទ៖ ប៊ុណ្ណារ៉ា