បេក្ខជន​​អូឡាំពិករបស់​កម្ពុជា Neko បាន​​លេខ​១​​ចម្ងាយ​២១​គ.ម​​​ពី​ភ្នំពេញ​ម៉ារ៉ាតុង​​ព្រឹក​នេះ​

  • 2016-06-12 17:31:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​រត់​ម៉ារ៉ាតុង​ជម្រើស​ជាតិ​កម្ពុជា​ដែល​មាន​ដើម​កំណើត​ជប៉ុន​ Neko​ ដែល​ជា​បេក្ខភាព​ម៉ារ៉ាតុង​របស់​កម្ពុជា​ទៅ​អូឡាំពិក​ហ្គេម​នៅ​ប្រទេស​ប្រេស៊ីល​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​​សម្រាប់​វិញ្ញាសា​រត់​ចម្ងាយ​២១​គីឡូម៉ែត្រ​ក្នុង​ព្រឹត្តិការណ៍​ពាក់​កណ្តាល​ម៉ារ៉ាតុង​ភ្នំពេញ​អន្តរជាតិ​​នា​ព្រឹក​ថ្ងៃ​ទី​អាទិត្យ​ ទី​១២​ ខែ​មិថុនា​ ឆ្នាំ​២០១៦។

 

អ្នក​រត់​ប្រណាំង​ជម្រើស​ជាតិ​កម្ពុជា Neko ធ្វើ​បាន​យ៉ាង​ល្អ​​សម្រាប់​ការ​រត់​ចម្ងាយ​២១​គីឡូម៉ែត្រ​ដែល​នេះ​ជា​ការ​ត្រៀម​ខ្លួន​ និង​​កំណត់​យក​ចំណាត់​ថ្នាក់​លេខ​១​​​ដែល​កីឡាករ​ដើម​កំណើត​ជប៉ុន​រូប​នេះ​បាន​ដាក់​ទិស​ដៅ​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​ដើម្បី​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នា​ពេល​ខាង​មុខ​នេះ​នៅ​ប្រទេស​ប្រេស៊ីល។

 

ឯកឧត្តម​ វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់​ថា​ Neko ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ហ្គេម​​ក្នុង​នាម​ជា​ជន​ជាតិ​កម្ពុជា​។

 

សម្រាប់​ព្រឹត្តិការណ៍​រត់​ប្រណាំង​នេះ រៀបចំ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ក្នុង​គោលបំណង​អបអរ​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះ​ ជន្ម​សម្តេច​ព្រះ​អគ្គមហេសី ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ អបអរ​សាទរ​ទិវា​អូឡាំពិក​លើក​ទី​១២២ និង​​រត់​ដើម្បី​ទី​ក្រុង​ស្អាត ​ប្រមូល​ប្រាក់​សម្រាប់​មូលនិធិ​ជួយ​ដល់​មន្ទីរ​​​ពេទ្យ​​គន្ធបុប្ផា។

 

ព្រឹត្តិការណ៍​រត់​ប្រណាំង​ភ្នំពេញ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​លើក​ទី​៦ ឆ្នាំ​២០១៦ ​នេះ​ នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​មុខ​ព្រះ​បរមរាជវាំង ​តាម​ដង​ទន្លេ​មេគង្គ​ដែល​មាន​អ្នក​ចូល​រួម​​ទាំង​ជាតិ និង​អន្តរជាតិ​ប្រហែល​ជាជិត​១​ម៉ឺន​នាក់៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​​​