អាល្លឺម៉ង់ ​បន្ត​​កំណត់ត្រា​​អស្ចារ្យ​ ក្រោយ​ឈ្នះ​អ៊ុយក្រែន ២-០ យប់​មិញ

  • 2016-06-13 13:43:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​ បាន​យក​ឈ្នះ​លើ​អ៊ុយក្រែន​ ២-០ ក្នុង​ការ​ប្រកួត​ដំបូង​ ​Euro 2016​ វគ្គ​​សន្សំ​ពិន្ទុ​ពូល​ C ​នា​កីឡដ្ឋាន​ Stade Pierre-Mauroy​ ទីក្រុង​ Lille ​កាល​ពី​​យប់​មិញ។

 

២​គ្រាប់​របស់​ក្រុម​ម្ចាស់​ជើង​ឯក World Cup 2014 នេះ​រក​បាន​ដោយ​ខ្សែ​ការពារ​ Shkodran Mustafi ​របស់​ក្រុម​ Valencia ​តែត​នៅ​នាទី​១៩ ​និង​១​គ្រាប់​ទៀត​ស៊ុត​ដោយ​​ខ្សែ​បម្រើ​ Bastian Schweinsteiger ​របស់​ក្រុម​ Manchester United នៅ​​ចុង​ម៉ោង​​​នាទី​៩០+២។

 

លទ្ធផល​នេះ​មាន​ន័យ​ថា អាល្លឺម៉ង់ ​នៅ​តែ​មិន​ដែល​ចាញ់​អ៊ុយក្រែន ដោយ​ជួប​ឈ្នះ​៦​ប្រកួត ឈ្នះ​៣ ស្មើ​៣ ហើយ​ក៏​មិន​ដែល​ចាញ់​នៅ​ប្រកួត​ដំបូង​ Euro ដែរ ដោយ​លេង​១២​ដង ឈ្នះ​៧ ស្មើ​៥។

 

រីឯ​១​គូ​នេះ​ក្នុង​ពូល​ C នេះ​ដែរ ប៉ូឡូញ​បាន​យក​ឈ្នះ​លើ​អៀរឡង់​ខាង​ជើង​ ១-០ ស៊ុត​ដោយ​​ខ្សែ​ប្រយុទ្ធ​ Arkadiusz Milik របស់​ក្រុម​ Ajax នៅ​នាទី​៥១។ ដូច្នេះ​ក្នុង​ពូល​ C អាល្លឺម៉ង់ បាន​ឡើង​ឈរ​កំពូល​តារាង​បណ្ដោះ​អាសន្ន។

 

ដោយ​ឡែក​នៅ​​ពូល​ D ឯ​ណោះ​វិញ ក្រូអាត​បាន​យក​ឈ្នះ​លើ​ទួរគី ១-០ ដែល​១​គ្រាប់​នេះ​ ស៊ុត​កាប់​ Volley ​ដ៏​អស្ចារ្យ​របស់​ខ្សែ​បម្រើ​ Luka Modric ​ក្រុម​ Real Madrid នៅ​នាទី​៤១៕

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bbc

អត្ថបទថ្មី