បណ្តា App មានសុវត្ថិភាពរក្សាការសម្ងាត់បំផុត ពេលសន្ទនា
- 2016-06-13 21:21:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្តា App មានសុវត្ថិភាពរក្សាការសម្ងាត់បំផុត ពេលសន្ទនា
ចន្លោះមិនឃើញ
សព្វថ្ងៃ App ដែលប្រើសម្រាប់ធ្វើការទំនាក់ទំនងជុំវិញពិភពលោក មានចំនួនច្រើន តែ App ទាំងនោះ ហាក់មិនបានផ្ដល់នូវឯកជនភាព និងការសម្ងាត់នៃការសន្ទនាដល់អ្នកប្រើប្រាស់បានពេញលេញនោះទេ ។ ដូចនេះ Sabay សូមបង្ហាញ App មួយចំនួន ដែលអ្នកជំនាញជាច្រើនអះអាងថា អាចជួយរក្សាការសម្ងាត់ ពេលសន្ទនា។
Signal ជា App ដែលបង្កើតក្នុងទម្រង់ Open Source ដោយសហគមន៍អ្នកសរសេរកម្មវិធីស្ម័គ្រចិត្ត Open Whisper Systems ក្នុងរដ្ឋ San Francisco ដែលត្រូវបានអ្នកជំនាញទទួលស្គាល់ផ្នែកសុវត្ថិភាពបំផុតមួយ។
ទាញយក Signal សម្រាប់ iOS
ទាញយក Signal សម្រាប់ Android
Chat Secure បង្កើតឡើងដោយលោក Chris Ballinger ជាអ្នកសរសេរកម្មវិធីដ៏ល្បី និងជាអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្សអន្តរជាតិ ដ៏ជំនាញ ។Chat Secure ប្រើ Sever រួមជាមួយ openwatch.net ដែលនេះ ធ្វើឲ្យគេជឿថាទិន្នន័យក្នុងនោះមិនងាយលេចធ្លាយមកក្រៅនោះទេ។
ទាញយក Chat Secure សម្រាប់ iOS
ទាញយក Chat Secure សម្រាប់ Android
Telegram Secret Chats ជាមុខងារ ដែលមានស្រាប់ក្នុងកម្មវិធី Telegram ប៉ុន្តែមិនសូវមានអ្នកដឹងពីមុខងារនេះទេ ។ សម្រាប់ការប្រើ Telegram Secret Chats គឺអ្នកប្រើប្រាស់ អាចបញ្ជូនទិន្នន័យ ពីគ្នា ទៅគ្នា ដោយផ្ទាល់ ហើយ Sever របស់ Telegram មិនកត់ត្រា ទិន្នន័យទាំងនោះទេ។ ចំណុចពិសេសមួយទៀតគឺ ទិន្នន័យដែលបញ្ជូនមក គឺមិនអាចបញ្ជូនទៅភាគីទី ៣ បាននោះទេ ។
ទាញយក Telegram សម្រាប់ iOS
ទាញយក Telegram សម្រាប់ Android
Silent Phone ជា App ដែលឲ្យអ្នកប្រើប្រាស់ ធ្វើការទាក់ទងជាមួយភាគីមួយទៀតដែលប្រើ App នេះ នៅជុំវិញពិភពលោក ជាមួយផ្កាយរណបផ្ទាល់របស់កម្មវិធី (តម្រូវឲ្យបង់ថ្លៃសេវាប្រចាំខែ) ហើយទាល់តែមានកាអនុញ្ញាតពីក្រុមការងារ ទើបអាចទាញយកកម្មវិធីប្រើសាកល្បងបាន ។
អានបន្ត ៖ Keyboard កុំព្យូទ័របោះបង់ចោល ក្លាយជាឧបករណ៍រៀនភាសាអង់គ្លេស សម្រាប់ក្មេងក្រីក្រ
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ Techinasia