ក្តៅៗ! Microsoft ប្រកាស​ថា​ទិញ​ LinkedIn ហើយ ​តម្លៃ​ដល់​ពាន់​លាន​ដុល្លារ

  • 2016-06-14 03:20:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ប៉ុន្មាន​នាទី​មុន​នេះ Microsoft បាន​ចេញ​ព័ត៌មាន​ខ្លី​មួយ​ក្នុង​វ៉ិបសាយ​របស់​ខ្លួន​ថា ការ​ចែចូវ​បណ្ដាញ​សង្គម​បែប​ការងារ LinkedIn ឈាន​ដល់​តម្លៃ​ព្រមព្រៀង​គ្នា​ហើយ​គឺ ២៦,២ពាន់​លាន​ដុល្លារ។ ​ ទោះ​បី​ជា​ស្ថិត​ក្នុង​កញ្ចប់​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់បែប​​នេះ​​ក្ដី ក៏​មិន​មែន​មាន​ន័យ​ថា ​Microsoft បាន​LinkedIn ទាំង​ស្រុង (១០០%) នោះ​ទេ។ ផ្ទុយ​ទៅ​វិញ Microsoft របស់​មហាសេដ្ឋី​ Bill Gates បាន​ត្រឹម ៤៩,៥ភាគរយ​ប៉ុណ្ណោះ។

 

Linkedin ជា​បណ្ដាញ​សង្គម​បែប​ការងារ មានន័យ​ថា​ គ្រប់​អ្នក​ចុះ​ឈ្មោះ​ក្នុង​បណ្ដាញ​សង្គម​មួយ​នេះ បង្ហាញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​លំអិត កម្រិត​វប្បធម៌ ស្ថាប័ន​ដែល​ខ្លួន​បាន ឬ​កំពុង​បម្រើ​ការងារ​ជា​ដើម។ LinkedIn បើក​ដំណើរការ​ផ្លូវ​ការ​​ខែ ឧសភា ២០០៣។ រយៈពេល​១៣ឆ្នាំ (ខែ មិនា ២០១៦​នេះ) មាន​អ្នក​ចុះ​ឈ្មោះ​ចំនួន ៤០០លាន​គណនី

 

ព័ត៌មាន​លំអិត Sabay នឹង​ជម្រាប​ជូន​នា​ពេល​បន្ទាប់

 

អ្នក​ណា​ខ្លះ​មាន​គណនី LinkedIn? យល់​ម៉េច​ដែរ​ចំពោះ​បណ្ដាញ​សង្គម​មួយ​នេះ?

 

ដោយ៖ ខ្លាឃ្មុំតូច ប្រភព៖  channelnewsasia

អត្ថបទថ្មី