iOS 10 អាចលុបកម្មវិធីស៊ី Space ឥតប្រយោជន៍ ដំឡើងស្រាប់ក្នុងម៉ាស៊ីន
- 2016-06-14 14:27:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iOS 10 អាចលុបកម្មវិធីស៊ី Space ឥតប្រយោជន៍ ដំឡើងស្រាប់ក្នុងម៉ាស៊ីន
ចន្លោះមិនឃើញ
ប្រព័ន្ធប្រតិបត្តិការអាប់ដេតថ្មី iOS 10 នឹងអាចឲ្យអ្នកប្រើប្រាស់លុបចោលកម្មវិធីដំឡើងស្រាប់ក្នុងទូរសព្ទ iPhone និង iPad ដែលស៊ី Space ម៉ាស៊ីនឥតប្រយោជន៍។
ស៊ី Space ម៉ាស៊ីននេះ ជារឿងឈឺក្បាលសម្រាប់អ្នកប្រើ iPhone មួយចំនួនធំ ទោះបីបានលុបរូបថតច្រើនចោលក៏ដោយ ក៏ Space ទូរសព្ទនៅតែខ្វះ។ ដូច្នេះទើបការអាប់ដេតថ្មីលើ iOS 10 ផ្តល់លទ្ធភាពក្នុងការ Uninstall កម្មវិធីដំឡើងស្រាប់ក្នុងម៉ាស៊ីនបាន។
យ៉ាងណា កម្មវិធីមួយចំនួនដូចជា Note, Mail, Camera, Safari និង Settings ជាដើមសុទ្ធតែមានប្រយោជន៍ តែកម្មវិធីឥតប្រយោជន៍ ជាមុខសញ្ញាអាចត្រូវខ្ទាតចេញពីម៉ាស៊ីនមាន Tips, Find Friends, Wallet, Compass និង Stocks ជាដើម។
iOS 10 នឹងត្រូវប្រកាសជាផ្លូវការនៅសន្និសីទសម្រាប់អ្នកបង្កើតកម្មវិធីពិភពលោកពីថ្ងៃទី ១៣ដល់ ១៧ មិថុនានេះ៕
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ mirror