​​​​​ប្រភេទ​​ក្រុម​ឈាម A B និង O រកឃើញដោយនរណា?

  • 2016-06-14 20:39:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​​​មាន​មនុស្ស​ជួប​គ្រោះ​ថ្នាក់​​និង​​​ត្រូវ​ការ​ឈាម​ជា​ចំា​បាច់ ដើម្បី​ជួយ​​សង្គ្រោះ​​​​គេ​នឹង​ផ្ដល់​ឈាម​​ឲ្យ​​​​តម្រូវ​ទៅ​តាម​ប្រភេទ​ឈាម​​របស់​អ្នក​​រង​គ្រោះ។ ហេតុ​​ផល​មួយ​​​នេះ​ដែល​អ្នក​​អាច​ដឹង​​មក​ទល់​សព្វ​ថ្ងៃ​ គឺ​​កើត​ឡើង​ដោយ​សារ​ វេជ្ជបណ្ឌិត និង​ជា​ជីវវិទូ អូទ្រីស-អាមេរិកាំង ម្នាក់​​គឺ​លោក Karl Landsteiner ដែល​បាន​រក​ឃើញ​​​ប្រភេទ​ក្រុម​ឈាម​​​ក្នុង​ឆ្នាំ​១៩០១។

 

 

នៅ​មុន​ការ​រក​ឃើញ​ក្រុម​ឈាម​​របស់ លោកLandsteiner ការ​ពិសោធ​​​ចាក់​បញ្ចូល​ឈាម​​បាន​ធ្វើ​​ឡើង​​​នៅ​ដើម​សតវត្ស​ទី​១៧។ ការ​​បញ្ចូល​ឈាម​​រវាង​សត្វ​​និង​សត្វ​បាន​ធ្វើ​ឡើង​ដោយ​ជោគ​ជ័យ ​តែ​យ៉ាង​ណា​មិញ ការ​យក​ឈាម​សត្វ​ទៅ​បញ្ចូល​ឲ្យ​ជន​រង​គ្រោះ​ជា​មនុស្ស មិន​អាច​ទៅ​រួច​ដោយ​សារ​តែ​ប្រព័ន្ធ​​​ភាព​ស៊ាំ​របស់​មនុស្ស​​មិន​អាច​ទទួល​យក​ឈាម​នោះ​បាន​ដែល​បណ្ដាល​ឲ្យ​ឈាម​កក​ក្នុង​សរសៃ​ឈាម។

 

ចំពោះ​ករណី​ខាង​លើ​បាន​កើត​ឡើង​​​ផង​​ដែរ ទោះ​បី​​​អ្នក​រង​គ្រោះ​ទទួល​ឈាម​ពី​មនុស្ស​ដូច​គ្នា​ក៏​ដោយ។ រហូត​ដល់​សតវត្ស​​​ឆ្នាំ​​​​១៩០០ នៅ​ពេល​ដែល​លោកLandsteiner បាន​ស្រាវ​ជ្រាវ​និង​កំណត់​​បែង​ចែក​​ក្រុម​ឈាម​​មាន​ប្រភេទ A B និង O ដែល​មធ្យោបាយ​​អាច​ពិនិត្យ​​មើល​ឈាម​រវាង​អ្នក​ផ្ដល់​ឈាម​ និង​ជន​​​ជា​​​អ្នក​ទទួល​ឈាម​ មាន​ភាព​ត្រូវ​គ្នា​​ ធ្វើ​ឲ្យ​ការ​ចាក់​បញ្ចូល​ឈាម​​មាន​សុវត្ថិភាព​។

 

 

ចំពោះ​របក​គំហើញ​ថ្មី​នោះ​បាន​ធ្វើ​ឲ្យ​លោក Landsteiner បាន​ទទួល​រង្វាន់​ណូបែល​ នៅ​ឆ្នាំ​១៩៣០​។ ក្រៅ​ពី​​របក​គំហើញ​ថ្មី លោក Landsteiner បាន​រួម​ចំណែក​​ជា​ច្រើន​ទៀត​ក្នុង​ការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​សម្រាប់​មនុស្ស​ជាតិ។ ​​​​​​

 

​​នា​ថ្ងៃ​​១៤ មិថុនា​ ២០១៦​នេះ វិបសាយ​​​ Google បាន​ដាក់​រូប​​​​លោក Landsteiner លើ​ទំព័រ​ដើម​របស់​ខ្លួន​ដើម្បី​ជា​ការ​រំឭក​ដល់​ថ្ងៃ​ខួប​កំណើត​គម្រប់​​១៤៨​ឆ្នាំ​​របស់​​វេជ្ជបណ្ឌិត​រូប​នេះ​។ លោក Landsteiner បាន​កើត​នៅ​ថ្ងៃ​ទី ១៤ មិថុនា ឆ្នាំ​​១៨៦៨ នៅ​ក្នុង​ទី​ក្រុង Baden bei Wien ប្រទេស​អូទ្រីស លោក​បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​២៦ មិថុនា ឆ្នាំ​១៩៤៣ ក្នុង​វ័យ​៧៥​ឆ្នាំ៕

 

 
 

ចុចអាន៖  តិចនិក​​ជួយ​ឲ្យ​​កូន​តូច​ៗ​ចង​ចាំ​​លេខ​ទូរសព្ទ ឬ​អាសយដ្ឋាន​របស់​អ្នក​

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ cnet, wiki

​​​​​​​​​​​​​​​

អត្ថបទពេញនិយម
អត្ថបទថ្មី