ក្មេងស្រី ១៥ឆ្នាំ បង្កើត App ទប់ស្កាត់ការធ្វើអត្តឃាត
- 2016-06-16 18:00:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងស្រី ១៥ឆ្នាំ បង្កើត App ទប់ស្កាត់ការធ្វើអត្តឃាត
ចន្លោះមិនឃើញ
Trisha Prabhu ជាសិស្សវិទ្យាល័យ Neuqua Valley សហរដ្ឋអាមេរិក បានបង្កើត App ម្យ៉ាងអាចកាត់បន្ថយព័ត៌មានធ្វើឲ្យអ្នកអានមានគំនិតអវិជ្ជមាន រហូតធ្វើអត្តឃាត។
Trisha Prabhu
App នោះមានឈ្មោះថា ReThink ដោយវាជាក្ដារចុចមួយប្រភេទ ដែលរំលឹកដល់អ្នកសរសេរ ឲ្យគិតឡើងវិញ នូវពាក្យដែលគេបានសរសេរ ពេលពាក្យទាំងនោះមានន័យបែបអវិជ្ជមាន ប៉ះពាល់ដល់អារម្មណ៍អ្នកអាន ។
ចំពោះមូលហេតុនៃ ការបង្កើត App នេះ Trisha Prabhu បានឲ្យដឹងថា មកពីធ្លាប់មានករណីក្មេង ១១ ឆ្នាំម្នាក់ បានធ្វើអត្តឃាត ក្រោយគេទទួលបានសារមានឃ្លាអវិជ្ជមាន ខណៈអ្នកសរសេរគិតថាជាពាក្យសម្រាប់លេងសើច។
Trisha Prabhu បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន ការចែកចាយព័ត៌មានក្លែងក្លាយ តាមបណ្ដាញអ៊ីនធឺណិត( cyberbullying ) បានជះឥទ្ធិពលអវិជ្ជមានដល់មនុស្សជុំវិញពិភពលោក ហើយអ្នកដែលរងគ្រោះខ្លាំងបំផុតគឺ កុមារ ៕
សូមទស្សនា ការធ្វើបទបង្ហាញរបស់ Trisha Prabhu ក្នុងកម្មវិធី TEDx
ទាញយក Re Think សម្រាប់ Android
ទាញយក Re Think សម្រាប់ iOS
អានបន្ត ៖ ប្រើតែម្រាមដៃសរសេរលេខ ចេញលទ្ធផលមកភ្លាម មិនបាច់ប្រើម៉ាស៊ីន CASIO
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ anonhq