ប្រើតែម្រាមដៃសរសេរលេខ ចេញលទ្ធផលភ្លាម មិនបាច់ប្រើម៉ាស៊ីន CASIO
- 2016-06-16 17:01:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើតែម្រាមដៃសរសេរលេខ ចេញលទ្ធផលភ្លាម មិនបាច់ប្រើម៉ាស៊ីន CASIO
ចន្លោះមិនឃើញ
ម៉ាស៊ីនគិតលេខ (CASIO) មានមុខងារយ៉ាងច្រើនសម្រាប់គិតលេខ តែបើអ្នកប្រើមិនចេះរូបមន្ត ក៏ពិបាកដូចតែគ្នា។ ប៉ុន្តែចំពោះកម្មវិធីទូរសព្ទ MyScript Calculator នេះវិញ ផ្តល់ភាពងាយស្រួលមែនទែន ដោយគ្រាន់តែសរសេរតម្លៃលេខចូលដោយប្រើម្រាមដៃ នោះវានឹងចេញលទ្ធផលត្រឹមត្រូវមកភ្លាម។
តម្លៃលេខទាំងអស់ដែលសរសេរដោយដៃនឹងផ្លាស់ប្តូរទៅជាពុម្ពលេខម៉ាស៊ីនភ្លាមៗ។
គាំទ្ររូបមន្តគណិតវិទ្យា៖
-រូបមន្តកម្រិតបឋម: +, -, x, ÷, +/‒, 1/x, -រូបមន្តកម្រិតខ្ពស់: %, √, x!, |x| -អនុគមន៍អិចស្ប៉ូណង់ស្យែល: ℯx, xy , x2 -វង់ក្រចក: ( ) -ត្រីកោណមាត្រ: cos, sin, tan -ត្រីកោណមាត្របញ្ច្រាស : acos, asin, atan -លោការីត : ln , log -និង : π, ℯ, Phi, ...។
MyScript Calculator ត្រូវបានទាញយកប្រមាណ ៥លានដងលើ Play Store ហើយទិន្នន័យដែលផ្តល់ឲ្យសុទ្ធតែត្រឹមត្រូវតាមក្បួនខ្នាតគណិតវិទ្យា៕
ទាញយក MyScript Calculator៖
iOS៖
Android៖
អត្ថបទ៖ ប៉ែត ផាន់និត