ងាយ​ៗ ​ធ្វើ​​ស៊ុត​​​​​បំពង​ទឹក​ត្រី​អម្ពិល​​ទុំ ញ៉ាំ​ជក់​មាត់​

  • 2016-06-16 20:44:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​​ស៊ុត​មាន់​ទា អ្នកអាច​​យក​វា​ទៅ​ចៀន ស្ងោរ អាំង​ ឬ​ចំហុយ​តាម​ការ​ចូល​ចិត្ត។ ជា​មួយ​គ្នា​នេះ ប្រិយមិត្ត​ប្រាកដ​ជា​ធ្លាប់​​​ទទួល​ទាន​​​រសជាតិ​ស៊ុត​ស្ងោរ​ជា​មួយ​ទឹក​ត្រី​អម្ពិល​ទុំ។ សម្រាប់​ថ្ងៃ​នេះ​អ្នក​​អាច​​ដឹង​ពី​របៀប​ធ្វើ​ស៊ុត​បំពង​ទឹក​ត្រី​អម្ពិល​ទុំ​រសជាតិ​​ឆ្ងាញ់​ ដែល​ងាយ​ស្រួល​ធ្វើ​ និង​ចំណាយ​ពេល​​​តិច​ក្នុង​ការ​ចម្អិន​ទៀត​ផង៖​​

 

គ្រឿង​ផ្សំ៖

  • ស៊ុត​​ទា ឬ​ស៊ុត​មាន់​​​ស្ងោរ​រួច​​​​៤​គ្រាប់ (សម្រាប់​ញ៉ាំ​គ្នា​ពីរ​នាក់)
  • ខ្ទឹម​ក្រហម ១០​កំពឹស
  • ​ម្ទេស​ក្រៀម ៥​គ្រាប់
  • ជី​វ៉ាន់ស៊ុយ សម្រាប់​​លំអ
  • ប្រេង​ឆា​ ១​កូន​ចាន
  • ស្ករ​ត្នោត​ ៥​ស្លាប​ព្រា​បាយ
  • ទឹក​ ៥​ស្លាប​ព្រា​បាយ
  • ទឹក​អម្ពិល​ទុំ​ ៣​ស្លាប​ព្រា​បាយ
  • ទឹក​ត្រី ២​ស្លាប​ព្រា​បាយ

របៀប​ធ្វើ៖

  • យក​ខ្ទឹម​ក្រហម​​មក​ហាន់​ស្ដើង​ៗ រួច​ចាក់​ប្រេង​ក្នុង​ខ្ទះ​ឲ្យ​ក្ដៅ ដាក់​បំពង​ខ្ទឹម​ក្រហម​​ឲ្យ​ក្រៀម​បន្តិច ទុក​ដោយ​ឡែក។
  • ដាក់​ម្ទេស​ក្រៀម​បំពង​​បន្តិច រួច​ទុក​ដោយ​ឡែក រួច​ដាក់​ស៊ុត​​​បំពង​​ឲ្យ​ក្រៀម​បន្តិច ទុក​ដោយ​ឡែក។
  • ដាក់​ខ្ទះ​ថ្មី ដាក់​ទឹក​ចូល​ឲ្យ​ពុះ រួច​ដាក់​ស្ករ​ត្នោត​ ទឹក​ត្រី និង​ទឹក​អម្ពិល​ទុំ​ចូល​ កូរ​ឲ្យ​សព្វ​ រួច​ចាក់​ដាក់​កូន​ចាន​មួយ។
  • យក​ស៊ុត​បំពង​មក​ពុះ​​ជា​ពីរ​ចំណែក​ ដាក់​រៀប​ក្នុង​ចាន ស្រូប​ទឹក​ជ្រលក់​អម្ពិល​ទុំ​ពី​លើ រួច​រោយ​​ខ្ទឹម​ក្រហម​បំពង​ ម្ទេស​ក្រៀម និង​ស្លឹក​ជី​វ៉ាន់​ស៊ុយ​ពី​លើ ជា​ការ​ស្រេច អ្នក​នឹង​មាន​ស៊ុត​បំពង​​ទឹក​ត្រី​អម្ពិល​ទុំ​ឈ្ងុយ​ឆ្ងាញ់​មួយ​ចាន៕

ចុចអាន៖  តោះ​! រៀន​​​ធ្វើ​​​​​បបរ​សណ្ដែកលឿង ឬ​តៅស្រ៊ាន់ តាម​វីដេអូ​ងាយ​ៗ

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ WhatRecipe​​​

​​

អត្ថបទថ្មី