អ្នកគាំទ្រ​អៀរឡង់ខាងជើង​ម្នាក់ ​ស្លាប់​ដោយ សារ​គាំង​បេះដូង​យប់មិញ

  • 2016-06-17 14:03:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រ​អៀរឡង់​ខាងជើង​ម្នាក់​បាន​ស្លាប់​នៅ​កីឡដ្ឋាន Stade de Lyon អំឡុង​ពេល​គាំទ្រ​ក្រុម​ជម្រើសជាតិ របស់​ខ្លួន​យក​ឈ្នះ អ៊ុយក្រែន២ -០ ក្នុង​ការ​ប្រកួត​អឺរ៉ូ២០១៦ ​ប្រទេស​បារាំង។

 

ជនរងគ្រោះ​ត្រូវ​គេ​រាយការណ៍​មក​ថា​មាន​វ័យ​៦២ឆ្នាំ មក​ពី​ទីក្រុង Belfast បាន​ស្លាប់​​ម៉ោង៦ល្ងាច ម៉ោង នៅ​បារាំង​ដោយសារ​គាំង​បេះដូង។ នៅ​ពេល​មាន​បញ្ហា​សុខភាព ភ្លាម​ៗ​ក្រុម​ជួយសង្គ្រោះ​បាន​ព្យាយាម​នាំ រូប​គាត់​ទៅ​មន្ទីរពេទ្យ​ដែរ តែ​ក្រោយ​មក​ខាង​ពេទ្យ​បាន​ផ្តល់​ដំណឹង​មក​ថា​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ។

 

អ្នក​គាំទ្រ​ខាងលើ​គឺ​ជា​ជនជាតិ​អៀរឡង់​ទី​២​​ដែល​បាន​បាត់បង់​ជីវិត​នៅ​ការ​ប្រកួត​អឺរ៉ូ​លើក​នេះ បន្ទាប់​ពី​ថ្ងៃច័ន្ទ​កន្លងទៅ​អ្នកគាំទ្រ​ម្នាក់​ឈ្មោះ Darren Rodgers វ័យ​២៤ បាន​ស្លាប់​ក្នុង​ទីក្រុង Nice៕

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ BBC

អត្ថបទថ្មី