ហេតុផល​ពិត​ដ៏​ឈឺចាប់​ពី​ក្រោយ​ការ​បែក​បាក់​ក្រុម​ចម្រៀង​ 4Minute

  • 2016-06-17 18:10:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​សារព័ត៌មាន​ Sports World របស់​កូរ៉េ​ខាង​ត្បូង​បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ដែល​ជជែក​វែក​ញែក​ហេតុផល​ពី​ក្រោយ​ការ​បែក​បាក់​ក្រុម​ចម្រៀង​​កូរ៉េ 4Minute។

 

 

​​​​​​​​​​អត្ថបទ​បាន​លើក​ឡើង​ថា​៖ "ចម្លើយ​នៃ​សំនួរ​សួរ​ថា​ហេតុ​អ្វី​ក្រុម​​ 4Minute បែក​បាក់​នោះ​គឺ​ជា​ទំនួល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន​ iHQ។ កាល​ពី​ឆ្នាំ​ ២០១៣​ ៥០% នៃ​ផលិតកម្ម​ CUBE ត្រូវ​ទិញ​យក​ដោយ​ក្រុមហ៊ុន​ iHQ ក្នុង​ទំហំ​ទឹក​ប្រាក់​ ១៦,៥​ ពាន់​លាន​វុន​ ​ហើយ​​ក្រុមហ៊ុន​នេះ​ជា​អ្នក​សម្រេច​ចិត្ត​ចុង​ក្រោយ​​លើ​អ្វី​គ្រប់​យ៉ាង​ដែល​កើត​ឡើង​នៅ​​ផលិតកម្ម​ CUBE"។

 

អត្ថបទ​បាន​បញ្ជាក់​ដែរ​ថា​ការ​បរាជ័យ​​នៃ​អាល់ប៊ុម​ចម្រៀង​របស់​ក្រុម​ 4Minute ​ដែល​ចេញ​កាល​ពី​ថ្មីៗ​នេះ ធ្វើ​ឲ្យ​​​ក្រុមហ៊ុន​ iHQ ​យល់​ថា​​ក្រុម​​ 4Minute ​​ជា​ក្រុម​មិន​អាច​រក​ប្រាក់​ចំណេញ​​បាន​ត​ទៅ​ទៀត​ ហើយ​ដោយ​សារ​តែ​ប្រាក់​ចំណេញ​ជា​រឿង​សំខាន់ ដូច​នេះ​ធ្វើ​ឲ្យ​ 4Minute ក្លាយ​ជា​ក្រុម​ដែល​មិន​ចាំ​បាច់​មួយ​ចំពោះ​ផលិតកម្ម​ CUBE។

 

Hyuna ជា​សមាជិក​ក្រុម​តែ​ម្នាក់​កត់​​ដែល​អាច​​ចុះ​កុង​ត្រា​បន្ត​​ទៀត​បាន​ ដោយ​សារ​នាង​ទទួល​បាន​ភាព​ជោគជ័យ​ពេល​ប្រឡូក​ជា​អ្នក​ចម្រៀង​ទោល។ បើ​តាម​អត្ថបទ​ឲ្យ​ដឹង​ទៀត​ថា​ សមាជិក​បួន​រូប​ដែល​ត្រូវ​គេ​បោះបង់​ចូល​​នោះ​ មាន​បំណង​ថា​ចង់​បន្ត​កុងត្រា​ជា​មួយ​ក្រុមហ៊ុន​​ដែរ​ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​អាច​ជួយ​ពួក​គេ​បាន​ឡើយ សូម្បី​តែ​អគ្គនាយក​ក្រុមហ៊ុន Cube លោក Hong ដែល​អ្នក​បង្កើត​និង​​ស្រឡាញ់​ពួក​គេ​បំផុត​ ៕

 

ចុច​អាន៖ អនាគត​សមាជិក​ទាំង​៤​រូប​របស់ 4minute ក្រោយ​​ចេញ​ពី​​ផលិតកម្ម Cube

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Koreaboo​​​